កំពង់ធំ៖ សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងស្ទាវបានចំនួន៣នាក់ ករណីគប់កញ្ចក់រថយន្តកាលពីវេលាម៉ោង២១៖ ១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦ មុខវត្តទួលភ្លង ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកវរៈសេនីយ៍ឯក យ៉ង សំ អធិការនគរបាលស្រុកស្ទោងប្រាប់ថា ក្រុមក្មេងទំនើងបានគុបកញ្ចក់រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌លឿង រឹម៉កពណ៌ខៀវ ស្លាកលេខភ្នំពេញ3.C 2723 បង្កឡើងដោយក្រុមក្មេងស្ទាវចំនួន៣នាក់ បានធ្វើសកម្មភាពជិះម៉ូតូ៣គ្រឿង ម៉ាកនិចពណ៌ស២គ្រឿង និងម៉ាកហុងដា១គ្រឿង ឌុបគ្នាយកដុំដ្មគុបទៅលើរថយន្តរបស់អ្នកបើកបរ ឈ្មោះ តឿ ទុំ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចំការគរ ឃុំចំការគរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យបែកកញ្ចក់ខាងមុខ។

នៅពេលដែលទទួលពត៌មាននេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៣នាក់ និងម៉ូតូ៣គ្រឿង ជនសង្ស័យទាំង៣នាក់មានឈ្មោះ÷ទី១.ឈ្មោះ អន សុខា ហៅអាឆេះ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុក កោះសូទិន ខេត្តកំពង់ចាម (ជាមុខសញ្ញទើបចេញពីពន្ធនាគារ)។ ទី២.ឈ្មោះ អេង ហុងស៊ាង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ៣.ឈ្មោះ សោម ដេវីត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ និងដកហូតបានម៉ូតូម៉ាក់និចចំនួន២គ្រឿង និងម៉ាក ហុងដា ១គ្រឿង។

សូមជម្រាបថា ចំពោះករណីក្មេងស្ទាវ៣នាក់ដែលធ្វើសកម្មភាពយកដំថ្មគុបរថយន្ត.សមត្ថកិច្ចនគរបាលស្រុកស្ទោង កំពុងតែធ្វើសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តកំពង់ធំដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កំពង់ធំ

Share.