កំពង់ស្ពឺ ៖ លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន៥៧ខ្នង រងខូចខាតបាក់រលំ របើកដំបូល ដោយសារជួបគ្រោះធម្មជាតិ ភ្លៀងខ្យល់ កន្ត្រាក់ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣  នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមអាជ្ញាធរបានឲ្យដឹងថា ដោយសារគញរោះធម្មជាតិ ភ្លៀងខ្យល់ កន្ត្រាក់ បក់បោក ធ្វើឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋ ចំនួន៥៧ខ្នងទទួលរងខូចខាត បាក់រលំ របើកដំបូល នៅក្នុង៣ភូមិ នៃឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងនោះ ភូមិចំបក់ស រងការខូចខាតផ្ទះចំនួន១២ខ្នង , ភូមិរលាំងថ្លើង រងការខូចខាតផ្ទះចំនួន១៨ខ្នង , ភូមិថ្មី រងការខូចខាតផ្ទះចំនួន២៧ខ្នង ។  ផ្ទះពលរដ្ឋទាំង៥៧ខ្នង ដែលរងខូចខាត ក្នុងនោះមានផ្ទះចំនួន៧ខ្នង បាក់រលំ ខូចខាតធ្ងន់ តែមិនប៉ះពាល់ដល់ មនុស្សឬសត្វឡើយ ៕

Share.