យោងតាមបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន Selección Argentina នៅលើគណនី Twitter បានឲ្យដឹងថាម្ចាស់ជើងឯក World Cup ២០២២ អាហ្សង់ទីន នឹងប្រកួតមិត្តភាពទល់នឹង ឥណ្ឌូនេសុី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ពោលគឺចំថ្ងៃ FIFA Day។

កាលវិភាគ FIFA Day របស់ក្រុមជម្រើសជាតិអាហង្ស់ទីន៖
-អាហ្សង់ទីន ប៉ះ អូស្រ្តាលី នៅទីក្រុង Beijing ប្រទេសចិន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
-អាហ្សង់ទីន ប៉ះ ឥណ្ឌូនេស៊ី នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2022 នៅប្រទេសកាតា ក្រោយឈ្នះបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ បន្ទាប់ពីស្មើគ្នា ៣-៣ ក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន Lusail ក្រោមក្រសែលភ្នែកអ្នកគាំទ្រជិត៩ម៉ឺននាក់។

ជ័យជម្នះលើក្រុមជម្រើសជាតិបារាំង ជួយឱ្យអាហ្សង់ទីន គ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួន និងជាលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៦ មកដែលពួកគេបានឈ្នះលើកចុងក្រោយ និងឈ្នះលើកដំបូងនៅឆ្នាំ ១៩៧៨៕

Share.