ប្រិយមិត្តប្រាកដជាបានឃើញនូវការបង្ហាញខ្លួនក្នុងការកាត់សេចក្តីរបស់កញ្ញា ប្លុង ពេជ្រអក្ខរ៉ា កន្លងទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់ផ្នែកនារី នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តក្នុងតំបនអាស៊ានមួយនេះ បានបញ្ចប់ទៅកាលពីពេលកន្លងទៅនេះ។

ក្រឡែកទៅចាប់រម្មណ៍កាលពីឆ្នាំ២០២២ កន្លងទៅ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ក៏ធ្លាប់បានចូលរួមកាត់សេចក្តីក្នុងការប្រកួតពានរង្វាន់ AFF Women’s Championship 2022 នៅលើទឹកដីនៃប្រទេសហ្វីលីពីនផងដែរ។ ខាងក្រោមនេះគឺជាការប្រកួតដែលកញ្ញា ប្លុង ពេជ្រអក្ខរ៉ា ធ្លាប់កាត់សេចក្តីពានរង្វាន់ AFF Women’s Championship 2022

១. ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមឥណ្ឌូណេស៊ី ប៉ះ ម៉ាឡេស៊ី បញ្ចប់ទៅដោយលទ្ធផល ១-១
២. ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ក្រុមម៉ាឡេស៊ី ប៉ះ ថៃ បញ្ចប់ដោយលទ្ធផល ០-៤
៣. ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ជាមន្ត្រីទី៤ ក្រុមថៃ ប៉ះ ហ្វីលីពីន បញ្ចប់ដោយលទ្ធផល​ ៤ -០ (ផ្តាច់ព្រ័ត្រ)


ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
១. ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រុមវៀតណាម ប៉ះ ម៉ាឡេស៊ី បញ្ចប់ដោយលទ្ធផល ៣-០
២. ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមវៀតណាម ប៉ះ មីយ៉ាន់ម៉ា បញ្ចប់ដោយលទ្ធផល ២-០ (ផ្តាច់ព្រ័ត្រ)

គួរបញ្ជាក់ដែរថា កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ត្រូវបានជ្រើសរើសជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិនៅឆ្នាំ២០២២ និងត្រូវបានជ្រើសរើសជាអាជ្ញាកណ្តាលកម្រិតខ្ពស់របស់ AFC ក្នុងឆ្នាំ២០២៣ ថែមទៀតផង៕

Share.