ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានបិទបញ្ជប់កាលពីរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង មេដាយសំរឹទ្ធ ១២៧គ្រឿង​ មេដាយ​សរុបចំនួន ២៨២គ្រឿង។

*ចុះមានដឹងអត់ថា កម្ពុជាធ្លាប់​បានចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ស៊ីហ្គេម បាន​ប៉ុន្មានលើក និងបាន​ឈ្នះ​មេដាយ​ប៉ុន្មាន នៅ​តាម​ឆ្នាំចូល​រួម​និមួយៗ?

ខាងក្រោម​នេះគឺ​ជា​ចំនួន​មេដាយ​ដែលកម្ពុជាឈ្នះនៅ​តាម​ឆ្នាំនិមួយៗដែល​បាន​ចូល​រួម​ប្រកួតមាន​ដូច​ខាង​ក្រោម

១. ឆ្នាំ១៩៦១៖ ឈ្នះមាដាយមាស ១គ្រឿង មេដាយប្រាក់៦ និងមេដាយសំរឹទ្ធ ៤គ្រឿង សរុប ១១គ្រឿង ធ្វើនៅប្រទេសមីយ៉ាន់ម៉ា

២. ឆ្នាំ១៩៦៥៖ ឈ្នះមាដាយមាស ១៥គ្រឿង មេដាយប្រាក់ ១៩គ្រឿង និងមេដាយសំរឹទ្ធ ១៧គ្រឿង សរុប ៥១គ្រឿង ធ្វើនៅប្រទេសម៉ាឡេស៊ី

៣. ឆ្នាំ១៩៧១៖ ឈ្នះមាដាយមាស ១៧គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងមេដាយសំរឹទ្ធ ១៨គ្រឿង សរុប ៥៣គ្រឿង ធ្វើនៅប្រទេសម៉ាឡេស៊ី

៤. ឆ្នាំ១៩៧៣៖ ឈ្នះមាដាយមាស ៩គ្រឿង មេដាយប្រាក់ ១២គ្រឿង និងមេដាយសំរឹទ្ធ ៣០គ្រឿង សរុប ៥១គ្រឿង ធ្វើនៅប្រទេសសិង្ហបុរី

៥. ឆ្នាំ១៩៨៣៖ មិនដណ្ដើមបានមេដាយ ធ្វើនៅប្រទេសម៉ាឡេស៊ី

៦. ឆ្នាំ១៩៨៥៖ មិនដណ្ដើមបានមេដាយ ធ្វើនៅប្រទេសថៃ

៧. ឆ្នាំ១៩៨៧៖ ឈ្នះមេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ៩គ្រឿង សរុប ១០គ្រឿង ធ្វើនៅប្រទេសឥណ្ឌូនេស៊ី

៨. ឆ្នាំ១៩៩៥៖ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង សរុប ២គ្រឿង ធ្វើនៅប្រទេសថៃ

៩. ឆ្នាំ១៩៩៧៖ ឈ្នះមេដាយសំរឹទ្ធ ៦គ្រឿង សរុប ៦គ្រឿង ធ្វើនៅប្រទេសឥណ្ឌូនេស៊ី

១០. ឆ្នាំ១៩៩៩៖ មិនដណ្ដើមបានមេដាយ ធ្វើនៅប្រទេសប្រ៊ុយណេ

១១. ឆ្នាំ២០០១៖ ឈ្នះមាដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង សរុប ៧គ្រឿង ធ្វើនៅប្រទេសម៉ាឡេស៊ី

១២. ឆ្នាំ២០០៣៖ ឈ្នះមាដាយមាស ១គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង សរុប ១៧គ្រឿង ធ្វើនៅប្រទេសវៀតណាម

១៣. ឆ្នាំ២០០៥៖ ឈ្នះមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៩គ្រឿង សរុប ១២គ្រឿង ធ្វើនៅប្រទេសហ្វីលីពីន

១៤. ឆ្នាំ២០០៧៖ ឈ្នះមាដាយមាស ២គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង សរុប ១៨គ្រឿង ធ្វើនៅប្រទេសថៃ

១៥. ឆ្នាំ២០០៩៖ ឈ្នះមាដាយមាស ៣គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ២៧គ្រឿង សរុប ៤០គ្រឿង ធ្វើនៅប្រទេសឡាវ

១៦. ឆ្នាំ២០១១៖ ឈ្នះមាដាយមាស ៤គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ២៤គ្រឿង សរុប ៣៩គ្រឿង ធ្វើនៅប្រទេសឥណ្ដូនេស៊ី

១៧. ឆ្នាំ២០១៣៖ ឈ្នះមាដាយមាស ៨គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ២៨គ្រឿង សរុប ៤៧គ្រឿង ធ្វើនៅប្រទេសមីយ៉ាន់ម៉ា

១៨. ឆ្នាំ២០១៥៖ ឈ្នះមាដាយមាស ១គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ៩គ្រឿង សរុប ១៥គ្រឿង ធ្វើនៅប្រទេសសិង្ហបុរី

១៩. ឆ្នាំ២០១៧៖ ឈ្នះមាដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង សរុប ១៧គ្រឿង ធ្វើនៅប្រទេសម៉ាឡេស៊ី

២០. ឆ្នាំ២០១៩៖ ឈ្នះមាដាយមាស ៤គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ៣៦គ្រឿង សរុប ៤៦គ្រឿង ធ្វើនៅប្រទេសហ្វីលីពីន

២១. ឆ្នាំ២០២២៖ ឈ្នះមាដាយមាស ៩គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរឹទ្ធ ៤១គ្រឿង សរុប ៦៣គ្រឿង ធ្វើនៅប្រទេសហ្វីលីពីន

*ឆ្នាំ២០២៣៖ ឈ្នះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង មេដាយសំរឹទ្ធ ១២៦គ្រឿង​ មេដាយ​សរុបចំនួន ២៨១គ្រឿង ធ្វើឡើងនៅប្រទេសកម្ពុជា

គិត​មុន​កម្ពុជារៀបចំព្រឹត្តិការណ៍​ប្រចាំប្រវត្តិសាស្ត្រ​កីឡាអាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ២០២៣ ចាប់​តាំង​ពី​ឆ្នាំ១៩៦១មក កម្ពុជា​ធ្លាប់​បាន​ចូល​រួម​ប្រកួតបានចំនួន ២១លើក និងបាន​ឈ្នះមេដាយ​រុប ៥០៥​គ្រឿង មេដាយមាស ៧៨គ្រឿង មេដាយប្រាក់ ១២៨គ្រឿង និងមេដាយសំរឹទ្ធ ២៩៩គ្រឿង។

ក្រោយពេលបញ្ចប់ តារាងមេដាយសរុប ប្រទេស​វៀតណាម ឈរ​កំពូល​តារាង​ឈ្នះ​មេដាយ​ច្រើនជាងគេចំនួន​ ៣៥៥គ្រឿង លេខ២ ថៃ ចំនួន ៣១២គ្រឿង លេខ៣ ឥណ្ឌូណេស៊ី ចំនួន ២៧៦គ្រឿង ខណ:​កម្ពុជា​ឈរ​ចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨២គ្រឿង។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បាន​ប្រារព្ធពិធីបើកកាលពីថ្ងៃទី០៥ ខែឧសភា នឹង​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុង​នោះ​មាន ១១ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​ចូល​ប្រកួតប្រជែងដណ្ដើមមេដាយ និងមានអត្តពលិកចំនួន ៦ ២១០នាក់​ ចូលរួមមាន ៣៦ប្រភេទកីឡា និង ៥៨០វិញ្ញាសា៕

Share.