នៅរសៀលថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក Alistair Heath គ្រូបង្វឹកសញ្ជាតិអង់គ្លេស បានប្រកាសចែកផ្លូវជាមួយកីឡាករវ័យក្មេង៣រូប ក្រោយចប់ស៊ីហ្គេម។

កីឡាករទាំង៣រូបមានដូចជា៖
-ខែបម្រើ ម៉េង រចនា វ័យ១៩ឆ្នាំ
-ខ្សែការពារ ថៃ ផារតនា វ័យ២០ឆ្នាំ
-ខ្សែការពារ រឹម សុហេង វ័យ១៩ឆ្នាំ។

កាលពីពេលថ្មីៗនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសតែងតាំងលោក Juliao Monteiro ជនជាតិទីម័រខាងកើត ជាគ្រូបង្វឹកអ្នកចាំទីថ្មី ត្រៀមសម្រាប់ពានរង្វាន់ Cambodian Premier League រដូវកាល ២០២៣-២៤ និងពានរង្វាន់នាៗ។

សម្រាប់៦ប្រកួត​របស់​អង្គរថាយហ្គឺរ ក្នុងពានរង្វាន់ Cambodian League Cup 2023 កន្លងមក៖

  • សប្ដាហ៍ទី១៖ អង្គរថាយហ្គឺរ ២-៤ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន ហនុមាន
  • សប្ដាហ៍ទី២៖ សូលទីឡូអង្គរ ០-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ហនុមាន
  • សប្ដាហ៍ទី៣៖ អង្គរថាយហ្គឺរ ០-៥ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ហនុមាន
  • សប្ដាហ៍ទី៤៖ ភ្នំពេញក្រោន ៨-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ស្មាត អ អេស អិន
  • សប្ដាហ៍ទី៥៖ នរគបាលជាតិ ២-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន សាលាបណ្ឌិតត្យសភានគរបាលកម្ពុជា
  • សប្ដាហ៍ទី៦៖ អង្គរថាយហ្គឺរ ០-៧ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ហនុមាន
Share.