បវរ​កញ្ញា​ចក្រវាឡ​ប្រទេស​ហ្វីលីពីន​កញ្ញា​ Rabiya Mateo ទើប​តែ​ចេញ​មក​បើក​ចិត្ត​ជា​លើក​ដំបូង​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ចម្រូង​ចម្រាស​ជុំ​វិញ​ការ​ដើរ​បង្ហាញ​ឈុត​តំណាង​ជាង​នៅ​ក្នុង​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​ តាម​រយៈ​ប្រព័ន្ធ​អ៊ិនធឺណិត​ដោយ​ស្រី​ស្អាត​រូប​នេះ​និយាយ​ថា​កញ្ញា​ទទួល​បាន​ឈុត​តំណាង​ជាតិ​នៅ​ថ្ងៃ​ប្រកួត​តែ​ម្ដង​

«ជូន​សម្រាប់​អ្នក​មិន​ដឹង​ ខ្ញុំ​បាន​ទទួល​ឈុត​តំណាង​ជាតិ​នៅ​ថ្ងៃ​ប្រកួត​ អាច​បាន​ថា​ប្រហែល​ជា​១​ម៉ោង​មុន​កម្មវិធី​ចាប់​ផ្ដើម​»។

ឈុត​តំណាង​ជាតិ​ស្លៀក​ប្រកួត​និង​ដើរ​បង្ហាញ​

ដោយ​សារ​តែ​ទម្ងន់​របស់​ឈុត​ធ្ងន់​ពេក​ Rabiya បាន​សម្រេច​ចិត្ត​កែ​សម្រួល​ត្រង់​ចំណុច​ខ្លះ​ៗ​ ដូច​ជា​កាត់​ជើង​ឱ្យ​ខ្លី​ ដោះ​មកុដ​ព្រះ​អាទិត្យ​នៅ​ត្រង់​ក្បាល​ចេញ​។ «ខ្ញុំ​កាត់​សម្ពត់​នៅ​នឹង​កន្លែង​ព្រោះ​តែ​ធ្ងន់ពេក​ សម្រាប់​ខ្ញុំ​ ចំពោះ​ក្បាល​ខ្ញុំ​មិន​អាច​ពាក់​បាន​ទេ​ព្រោះ​ខ្ញុំ​ខ្លាច​ទប់​ជំហ​មិន​បាន​ជាប់​»

ស្រីស្អាត​ជនជាត់ហ្វី​លីីពីន​បាន​ឱ្យ​ដឹង​ដែរ​ថា​នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​កញ្ញា​ខ្សឹកខ្សួល​ក្នុង​ពេល​ Live IG ក្រោយ​ការ​ប្រកួត​ វគ្គ​ឈុត​តំណាង​ជាតិ​ចប់​។ យ៉ាង​ណា​មិញ​ Rabiya និយាយ​ថា​ការ​ហាត់​ប្រាណ​របស់​នាង​បាន​ផល​ព្រោះ​នាង​អាច​ទប់​ទប់​នឹង​ឈុត​ដ៏​ធ្ងន់​មហិមា​នោះ​បាន។

«ស្លាប​ទាំង​ពីរ​នោះ​ពិត​ជា​ធ្ងន់​ណាស់​ នៅ​ពេល​ដើរ​​ដោយ​ស្បែក​ជើង​កែងចោទ​ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ក្នុង​ចិត្ត​រហូត​ថា​ កុំ​ដួល​ឱ្យ​សោះ​នោះ​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ តាម​សម្រួល​»​។

Rabiya Mateo ជាប់​ក្នុង​កម្មវិធីម​ប្រកួត​បាន​ត្រឹម​វគ្គ​ Top21 ខណៈ​ដែល​ម្ចាស់​ជយលាភី​បវរកញ្ញា​ចក្រវាឡ​បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​ម៉ិចស៊ិក​កញ្ញា​ Andrea Meza។

ឈុត​តំណាង​ជាតិ​ដើម​ត្រៀម​ឱ្យ​ស្លៀក​បង្ហាញ​ វែង​អូស​ដី​ និង​មាន​មកុដ​

រំលឹក​ឡើង​នៅ​ក្នុង​កំឡុង​ការ​ប្រកួត​ Rabiya ត្រូវ​ស្លៀក​ឈុត​តំណាង​ជាតិ​ដើម្បី​ប្រកួត​ក្នុង​វគ្គ​ឈុត​តំណាង​ជាតិ​ ដែល​ឈុត​នោះ​ត្រូវ​បាន​ឱ្យដ​ឹង​ថា​មាន​ទម្ងន់​ប្រមាណ​ជាង​២០​គីឡូ​ក្រាម​។ ឈុត​តំណាង​ជាតិ​នេះ​​ច្នៃ​ម៉ូដ​ដោយ​ Designer ល្បី​ Rocky Gathercole ខណៈ​មកុដ​ព្រះអាទិត្យ​ ​និង​គ្រឿ​ង​អលង្ការ​ច្នៃ​ដោយអ្នក​ច្នៃ​ម៉ូដ​ Manny Halasan ។​

ក្រោយ​ចប់​ការ​ប្រកួ​ត​ក្នុង​វគ្គ​ឈុត​​តំណាង​ជាតិ​ បវរកញ្ញា​ចក្រវាឡ​តំណាង​ប្រទេស​ហ្វីលីពីន​រូប​នេះ​បាន​បើក​ចិត្ត​ទាំង​ទឹកភ្នែក​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​កញ្ញា​ ក៏​ដូច​ជា​សុំ​ទោស​ចំពោះ​អ្នក​ខក​ចិត្ត​ចំពោះ​ការ​បង្ហាញ​សមត្ថភាព​របស់​កញ្ញា​ នៅ​ក្នុង​វគ្គ​ប្រកួត​​ឈុត​តំណាង​ជាតិ​៕

ប្រភព៖ GMANETWORK

Telegram-Troryorng
Share.