ភ្នំពេញ ៖ អាសូរណាស់ កូនស្រីអាយុទើបតែ៥ឆ្នាំ ស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារជម្ងឺប្រចាំកាយ ឪពុកម្តាយ ក្នុងសភាពក្រីក្រទីទ័លអត់ រកតែលុយដឹកសពកូនស្រីវិលទៅស្រុកមិនបានផង កុំថាឡើយលុយធ្វើបុណ្យត្រូវបាន រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ អន្តរាគមន៍ជួយដឹកសពក្មេងស្រី ចេញពីមន្ទីរ ពេទ្យគន្ធបុប្ផា ឆ្ពោះទៅស្រុកកំ ណើត នៅភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាមកាលពីវេលាម៉ោង៣និង៤៥នាទីទៀប ភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។

សពក្មេងស្រីមានឈ្មោះ ឈឺន ផាន់នី អាយុ៥ឆ្នាំ មានឪពុកឈ្មោះ កែវ សុីល័ក្ខ អាយុ៤១ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ស្រូយ ស្រីនាង អាយុ២៦ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិឃុំខាងលើ ។ គ្រួសារខាងលើមានកូនចំនួណ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្មេងស្រីដែលស្លាប់ដោយសារជម្ងឺ ជាកូនទី៣ ក្នុងគ្រួសារដែលមានស្ថានភាពក្រីក្រ ទីទ័ល ។

បើតាមឪពុកម្តាយក្មេងស្រី បានឲ្យដឹងថា កូនស្រីរបស់គាត់មានជម្ងឺ មហារីកគ្រាប់ឈម អស់រយៈពេល៧ខែមកហើយ នៅដេកសម្រាក ព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ រស់ទាំងត្រដរ ខណៈដែលជីវភាពកំពុងក្រក្សត់ មកថែទាំកូន បានដោយសារ មានពលរដ្ឋ គ្រូពេទ្យ ជួយជាបាយទឹក ទីបំផុតកូនស្រីបានស្លាប់នៅវេលាជិតភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ កុំថាឡើយលុយធ្វើបុណ្យ សូម្បីតែលុយជាសោហុយសម្រាប់ដឹកសពកូនវិលទៅស្រុកមិនមានផង ។

បើតាមអាជ្ញាធរមូលដ្ឋានខាងស្រុកចំការលើ បានឲ្យដឹងថា គ្រួសារខាងលើ ក្រីក្រ ហើយកូនស្រីមានជម្ងឺ រហូតដល់ស្លាប់ទៀត ។

ដោយមើលឃើញនូវទុក្ខលំបាក របស់គ្រួសារខាងលើ ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ក្រោមការអនុញ្ញាតិពីលោកមេបញ្ជាការ បានជួយដឹកសពក្មេងស្រីខាងលើ ជូនដល់ ស្រុកកំណើត ដោយមិនគិតសេវា និងជួយជាបច្ច័យចំនួន២០មុឺល ដល់ក្រុមគ្រួសារសពក្មេងស្រី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.