ក្រុម​បាល់​ទាត់​ជម្រើសជាតិ​នារី វៀតណាម និង​ក្រុម​ជម្រើសជាតិ​បុរស អាយុក្រោម ២២ឆ្នាំ វៀត​ណាម ទទួល​បាន​ប្រាក់​លើកទឹក​ចិត្ត​ពី​រាជរដ្ឋភិបាលវៀតណាម ក្រោយ​បញ្ចប់​ភារកិច្ច​ ដណ្ដើម​មេដាយ​​នៅ​ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាល​ពី​ពេល​ថ្មីៗនេះ។

តាម​រយ:សហព័ន្ធកីឡា​បាល់ទាត់​វៀតណាម បាន​បង្ហោះ​កាល​ពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២៣ ក្រុម​ជម្រើសជាតិនារី វៀតណាម ទទួល​បាន​ប្រាក់​លើកទឹក​ចិត្តចំនួន ៣ ៦០០លានដុង (១៥ ៣១៩១​ដុល្លារ​អាមេរិក) បន្ទាប់​ពី​ឈ្នះ​មេដាយមាស នៅស៊ីហ្គេម លើកទី៣២។

ខណ:ក្រុម​ជម្រើសជាតិ​បុរស អាយុក្រោម ២២ឆ្នាំ វៀត​ណាម ទទួល​បាន​ប្រាក់​លើកទឹក​ចិត្ត ចំនួន ២ ៤០០លានដុង (១០ ២១២៧ដុល្លារអាមេរិក) បន្ទាប់​ពី​ឈ្នះសំរឹទ្ធ នៅស៊ីហ្គេម លើកទី៣២។

គួរបញ្ជាក់ថា ក្រុម​បាល់​ទាត់​ជម្រើសជាតិ​នារី វៀតណាម ដណ្ដើម​បាន​មេដាយ​មាស បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​នារី មីយ៉ាន់​ម៉ា នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ២ទល់និង០។ ដោយឡែក​សម្រាប់​ក្រុម​ជម្រើសជាតិ​បុរស អាយុក្រោម២២ឆ្នាំ វៀតណាម ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ បន្ទាប់​ពី​ឈ្នះមីយ៉ាន់​ម៉ា ក្នុង​លទ្ធផល ៣ទល់និង១ នៃព្រឹត្តិការស៊ីហ្គេម លើកទី៣២ នៅកម្ពុជា៕

Share.