សិល្បៈ​ជាតិ​៖ ​តាម​រយៈ​ផេក​ផ្លូវ​ការ​របស់​ឧកញ៉ា ខេមរៈ សិរីមន្ត​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ថា​ លោក​ឧកញ៉ា​ នឹង​ឡាយ​និយាយ​​អំពី​បុរី​អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ប៉ុន្តែ​មហាជន​​​ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​លោក​ឧកញ៉ាបាន​សំណូម​ពរ​សុំឱ្យ​លោក​នៅ​ស្ងប់​ស្ងៀម​កុំ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​។

សូមអាន៖ ខេមរៈ​ សិរីមន្ត​ ចេញ​មុខ​បញ្ជាក់​ភាព​ស្អាត​សំ​របស់​អ្នក​ឧកញ៉ា​ ឡេង ​ណាវ៉ាត្រា

ក្រោយ​ពេល​ដែល​ផេក​របស់​ឧកញ៉ា ខែម ប៊ុន​ថៃ​ ហៅ​ ខេមរៈ សិរីមន្ត បាន​ចេញ​មក​ប្រកាស​​កាល​ពី​ថ្ងៃ​​ទី​ ​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ ​ថា​ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា​ ស្អែក​ ​​លោក​នឹង​ធ្វើ​ការ​ Live ពាក់ព័ន្ធ​​ នឹង​ករណី​បុរី​អ្នក​ឧកញ៉ា ឡេងណាវ៉ាត្រា ដែល​កំពុងតែ​មាន​​បញ្ហា​ចម្រូង​ចម្រាស​រវាង​ក្រុម​ហ៊ុននិង​បណ្ដា​អតិ​ថិជន​។

សូមអាន៖ ពូឈីវ​​និយាយ​ថា​ប្រើ​ពេល​អស់​១៩​ឆ្នាំ ​ទម្រាំ​មាន​ឱកាស​បាន​ថត​រូប​មួយ​សន្លឹក​ជាមួយ​នឹង​ឧកញ៉ា​ ខេមរៈ សិរីមន្ត​

ឧកញ៉ា​ ខេមរៈ សិរីមន្ត​ បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​​ថា​៖ «ថ្ងៃ​ស្អែក​ម៉ោង៧​ល្ងាច​ ខ្ញុំ​នឹង​ធ្វើ​ការឡាយ​និយាយ​អំពី​បុរី​អ្នក​ឧកញ៉ា​ឡេង​ណាវ៉ាត្រា​ នឹង​រឿង​ផ្សេងៗ​ដែល​បាន​កើត​ឡើង​កន្លង​មក​ សូម​ចាំ​ស្ដាប់​ទាំង​អស់​គ្នា​ជា​ពិសេស​អតិថិជន​ផ្ទាល់​»

បន្ទាប់​ពី​ការ​ចែក​រំលែក​របស់​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​ Galaxy Navatra ​នៅ​លើ​បណ្ដាញ​សង្គម​រួច​គេ​សង្កេត​ឃើញ​ថា​មតិ​សឹង​តែ​១០០​ភាគ​រយ​ពី​អ្នក​គាំទ្រ​ឧកញ៉ា​ ខេមរៈ សិរីមន្ត​ ក្នុង​នាម​ជា​តារា​ចម្រៀង​អាយដល​របស់​ខ្លួន​ បាន​យល់ឃើញស្រដៀង​គ្នា​ថា​ ឧកញ៉ា​ ខេមរៈ សិរីមន្ត គួរ​តែ​នៅ​ស្ងៀម​ប្រសើរ​ជាង​ ហើយ​មិន​គួរ​យក​ខ្លួន​ទៅ​ពាក់​ព័ន្ធ​នឹង​ករណី​ចម្រូងចម្រាស​ដែល​កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​រសើប​នោះ​ឡើយ​។

ខាង​ក្រោម​នេះ ​គឺ​ជា​សំរង់​សម្ដី​ខ្លះ​ៗ​ ដែល​ហ្វេន​​ឧកញ៉ា សិរីមន្ត​ បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ករណី​នេះ​

«យល់​ល្អ​ កុំ​អីបងប្រុស​»
«មិន​បាច់​ពាក់ព័ន្ធ​ទេ Idol អើយ​»
«​នៅ​ឱ្យ​ស្ងៀម​ទៅ​បង​អើយ​ និយាយ​ច្រើន​ខុស​ច្រើន​ទេ​ ជឿ​មីតី​ទៅ»
«​បើ​អាច​កុំ​អី​លោក​ឧកញ៉ា​ នៅ​ស្ងៀម​គឺ​ល្អ​បំផុត​។ ចង់​ឱ្យ​បញ្ហា​ឆាប់​ចប់​គឺឱ្យ​ភាគី​អ្នក​ពាក់ព័ន្ធ​ជា​អ្នក​ចេញ​បកស្រាយ​ឬ​និយាយ​ផ្ទាល់​ទើប​មាន​ប្រយោជន៍​ បើ​មិន​ចឹង​គេ​ដៀល​លើស​ដើម»

ថ្វី​ត្បិត​តែ​មាន​ការ​សំណូមពរ​មិន​ចង់​ឃើញ​អាយដល​របស់​ខ្លួន​ពាក់ព័ន្ធ​​នឹង​ករណី​ ​ដែល​កំពុងតែ​ក្លាយ​ជា​រឿង​​​មហាជន​ផ្ដល់​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​មួយ​នាខណៈ​នេះ​ ប៉ុន្តែ​មិន​អាច​កែ​ប្រែ​គោលជំហរ​របស់​លោក​ឡើយ​ ព្រោះ​នៅ​ថ្ងៃ​ទី​២៤​នេះ​​ ​តាម​រយៈ​ផេក​របស់​ឧកញ៉ា​ ខេមរៈ សិរីមន្ត​ បាន​បញ្ជាក់​ថា​ «ល្ងាច​នេះ​ម៉ោង​៧​ជួប​គ្នា​តាម​ឡាយ​ផ្ទាល់​ណា​បង​ប្អូន​»

ប្រភព៖ Khemarak Sereymun 


Share.