


ឈានចូលសប្ដាហ៍ទី៤ ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បានបញ្ចប់នៅមុននេះ ដោយក្រុម កំពង់ចាម ប៉ះ កណ្ដាល ខណ: ត្បូងឃ្មុំ ប៉ះ ស្វាយរៀង។
លទ្ធផលនៅថ្ងៃទី២៣ ខែឧសភា ក្នុងពូល A មាន៖
-ភ្នំពេញហ្គាឡាក់ស៊ី ១-០ កំពតអេហ្វស៊ី នៅវិទ្យាល័យព្រះរាជសម្ភារ
-ខេត្តព្រះសីហនុ ២-១ ខេត្តកំពង់ស្ពឺ នៅអនុវិទ្យាល័យសម្តេចឱ។
លទ្ធផលនៅថ្ងៃទី២៤ ខែឧសភា ក្នុងពូល B មាន៖
-កំពង់ចាម ៤-១ កណ្ដាល នៅវិទ្យាល័យព្រះសីហនុ
-ត្បូងឃ្មុំ ៥-១ ស្វាយរៀង នៅវិទ្យាល័យហ៊ុនសែនមេមត់។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បានចាប់ដំណើរការប្រួតចាប់ពីថ្ងៃទី២៨ មីនា ២០២៣ រហូតដល់ ថ្ងៃទី៧ តុលា ២០២៣ ដោយមានក្រុមចំនួន ២០ចូលរួមប្រកួត បែងចែកជា៤ពូល៖ ក, ខ, គ, ឃ។
សម្រាប់ម្ចាស់ជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) គឺក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ក្រោយយកឈ្នះឧត្តរមានជ័យ ក្នុងលទ្ធផល ១-០ ខណ:ខេត្តកោះកុង ម្ចាស់ជើងឯកឆ្នាំ២០២១, ខេត្តព្រៃរែង ម្ចាស់ជើងឯកឆ្នាំ២០២០ និង ខេត្តត្បូងឃ្មុំ ម្ចាស់ជើងឯកឆ្នាំ២០១៩។
សម្រាប់ប្រាក់រង្វាន់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មានដូចខាងក្រោម៖
១. ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ ២០លានរៀល
២. ក្រុមជើងឯករង ទទួលបានប្រាក់រង្វាន់ ១០លានរៀល
៣. ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ៨លានរៀល
៤.កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល
៥. អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល
៦. គ្រូបង្វឹកល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល។
សម្រាប់ប្រាក់រង្វាន់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) មានដូចខាងក្រោម៖
១. ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ ១៥០លានរៀល
២. ក្រុមជើងឯករង ទទួលបានប្រាក់រង្វាន់ ១០០លានរៀល
៣. ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ៧០លានរៀល
៤. ក្រុមអាជ្ញាកណ្ដាលល្អ ទទួលបានប្រាក់រង្វាន់ ៨លានរៀល
៥. ក្រុម FAIR PLAY ទទួលបានប្រាក់រង្វាន់ ១០លានរៀល
៦.កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលបានប្រាក់រង្វាន់ ៥លានរៀល
៧. អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ៥លានរៀល
៨. គ្រូបង្វឹកល្អជាងគេ ទទួលបានប្រាក់រង្វាន់ ៥លានរៀល
៩. កីឡាករល្អជាងគេ ទទួលបានប្រាក់រង្វាន់ ៥លានរៀល៕





