ស្រុកព្រៃនប់÷ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះសន្ធោរសន្ធៅខណៈពេលដែលម្ចាស់ផ្ទះកំពុងសម្រាកនៅពេលរាត្រីឈានចូលថ្ងៃទី២៤.ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ឯកអ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ឲដឹងថា ករណីអគ្គីភ័យនេះបណ្ដាលអោយឆេះផ្ទះ ០១ខ្នង សង់អំពីឈើខាងលើ និងរៀបឥដ្ឋខាងក្រោមប្រក់ស័ង្កសី ទំហំទទឹង ៦x៥ម៉ែត្រ បណ្តោយ ០៨ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ មួយ រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ/ឃុំ កើតហេតុខាងលើ ដោយ មិនដឹងមូលហេតុ ។

តាមការបំភ្លឺរបស់ឈ្មោះ ឆឹង សុគុណ ភេទស្រី អាយុ២៨ឆ្នាំត្រូវជាកូនស្រីម្ចាស់ផ្ទះបាន បញ្ជាក់ថា មុនពេល កើតហេតុ គាត់បានកំពុងតែដេកនៅខាងលើផ្ទះម្ដាយកូន និង ក្មួយ សរុបចំនួន៥នាក់ ស្រាប់តែភ្ញាក់ពីគេង ក៍ឃើញអណ្តាតភ្លើងចេញពីជញ្ជាំងឡើងទៅលើរួចក៍ស្រែកហៅម្ដាយក្មួយនិងកូនអោយចេញមកខាងក្រៅ ហើយបានស្រែកហៅប្រជាពលរដ្ឋដែលរស់ នៅជិតខាងឲ្យមកជួយ និងបានរាយការណ៍មកសមត្ថ កិច្ចមកជួយអន្ដរាគមន៍ពន្លត់តែម្ដង ។ ករណីអគ្គីភ័យខាងលើ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ គឺបានបំផ្លាញសម្ភារៈនៅក្នុងផ្ទះទាំងស្រុង៕

អត្ថបទ៖ ព្រះសីហនុ

Share.