លីគ​បាល់ទាត់​​របស់​ហ្វីលីពីន 2022–23 Philippines Football League នៅ​សល់​ក្រុម​តែ​៥ក្រុម​ប៉ុណ្ណោះ ក្រោយ​មាន​សមាជិក​២​ដក​ខ្លួន​ជា​បន្ត​បន្ទាប់ ស្រប​ពេល​ដែល​រដូវកាល​របស់​ខ្លួន​នឹង​បញ្ចប់​នៅ​ខែ​មិថុនា ឆ្នាំ​២០២៣ ខាង​មុខ។

ដំបូង​ឡើយ​ក្រុម United City បាន​ប្រកាស​ដក​ខ្លួន​ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លង ខណៈ​ក្រុម​មួយ​នាំ​ធ្លាប់​នាំ​កិត្យានុភាព​ជា​ច្រើន​ឱ្យ​ហ្វីលីពីន​តាំង​ពី​ក្នុង​ពានរង្វាន់ AFC Champion League, AFC Cup និង​ពានរង្វាន់​ក្នុង​តំបន់​មួយ​ចំនួន​ទៀត។

ដោយ​ឡែក​ក្រុម Azkals Development Team ដែល​ជា​ក្រុម​បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្វីលីពីន ជា​ក្រុម​បាន​ប្រកាស​ដក​ខ្លួន​​ពី​លីគ​កំពូល​របស់​ប្រទេស​ខ្លួន​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ ថ្មីៗ​នេះ។ ក្រុម​នេះ​ជា​បណ្តុំ​យុវជន​ថ្នាល​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្វីលីពីន បង្កើត​ឡើង​ដើម្បី​ពង្រឹង​ក្នុង​ក្រុម​ជម្រើស​ជាតិ នា​ពេល​បច្ចុប្បន្ន​និង​អនាគត។

ដូច្នេះ​ក្រុម​ដែល​នៅ​សេសសល់​ក្នុង​លីគ​កំពូល​ហ្វីលីពីន ទាំង​៥​នោះ​មាន Kaya–Iloilo, Dynamic Herb Cebu, Stallion Laguna, Mendiola 1991, Maharlika Manila។

តាម​គំរោង​ពានរង្វាន់​លីគ​កំពូល​​​ហ្វីលីពីន រៀបចំ​​រដូវកាល​ឆ្នាំ​២០២២-២០២៣ ប្រកួត​ពី​ថ្ងៃ​ទី​៧​ដល់​កក្កដា ដល់​១១​ខែ​មិថុនា ឆ្នាំ​២០២៣ ស្រប​ពេល​ដែល​ក្រុម​ដក​ខ្លួន​នឹង​ត្រូវ​កាត់​ក្តី​អោយ​ចាញ់​ដោយ​លទ្ធផល​៣ទល់០ សម្រាប់​ប្រកួត​នៅ​សេសសល់​របស់​ខ្លួន។

សម្រាប់​កូតា​របស់​ក្រុម​ពី​ប្រទេស​ហ្វីលីពីន ដោយ​ម្ចាស់​ជើង​ឯក​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប AFC Champions League នៅ​រដូវកាល​២០២៣-២៤ ហើយ​ក្រុម​លេខ២​និង​លេខ៣ ត្រូវ​ទៅ​ប្រកួត​ជម្រុះ​ពានរង្វាន់​លំដាប់​ទី២ AFC Cup រដូវកាល​ឆ្នាំ​២០២៣-២៤៕

Share.