វិសាខា នឹងបើកទ្វាកីឡដ្ឋានព្រីនស៍ ដើម្បីទទួល ណាហ្គាវើលដ៍ ប្រកួតជើងទី២ នៃពាន់រង្វាន់ Cambodian League Cup 2023 វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៧ ខែឧសភា ចុងសប្ដាហ៍នេះ វេលាម៉ោង ៦:៣០នាទីតទៅ។
លោក Simon McMenemy គ្រូបង្វឹក វិសាខា លើកឡើងជុំវិញប៉ះណាហ្គាវើលដ៍ ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup 2023 ទស្សនាកិច្ចសម្ភាសន៍ខាងក្រោម៖
គួរបញ្ជាក់ថា ក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំងលោក Simon McMenemy ជនជាតិស្កុតឡេន វ័យ៤៥ឆ្នាំ ជាគ្រូបង្វឹកថ្មី កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់ពានរង្វាន់នានាក្នុងឆ្នាំ ២០២៣ ដូចជា Cambodian League Cup និង Cambodian Premier League ជាពិសេសគឺត្រូវការពារតំណែងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន៕


