កាសែត Vietnam News បានរាយការណ៍នាថ្ងៃពុធ នេះថា ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ១៥ ក្នុងចំណោមប្រទេសមួយ នៅលើពិភពលោកដែលមានចំនួនអ្នកជក់បារី ភាគច្រើនជាយុវជន ដោយសារតែបារីងាយស្រួលរកទិញ មិនតែប៉ុណ្ណោះបារីអេឡិចត្រូនិចកំពុងតែពេញនិយមសម្រាប់ស្រទាប់យុវវ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃ ពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

Vietnam: 100 smoking-related deaths per day | Health | Vietnam+  (VietnamPlus)

លោក Luong Ngoc Khue ប្រធាននាយកដ្ឋាននៃក្រសួងសុខាភិបាល បាននិយាយថា បច្ចុប្បន្នការជក់បារី របស់យុវជនវៀតណាមបានធ្លាក់ចុះមកត្រឹម ៤២.៣ភាគរយក្នុងឆ្នាំ២០១៥ ។

ទោះបីជាយ៉ាងណាក្ដី អង្គការសុខភាពពិភពលោក WHO បាននិយាយថា វៀតណាមនៅតែជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលមានអត្រាជក់បារីខ្ពស់បំផុត បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និង ហ្វីលីពីន។

Vietnam among countries with highest male smoking rates: official | Health  | Vietnam+ (VietnamPlus)

មន្ត្រីសុខាភិបាលបានលើកឡើងពីហេតុផលចម្បងមួយនៅពីក្រោយការជក់បារី ដោយនិយាយថា ពន្ធថ្នាំជក់របស់វៀតណាមស្ថិតក្នុងចំណោមកម្រិតទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្ដែមានតម្លៃខ្ពស់ជាងប្រទេស កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។

ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើការដំឡើងអត្រាពន្ធលើផលិតផលថ្នាំជក់ ដើម្បីជំរុញឲ្យបារីមានតម្លៃថ្លៃ នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់បារីជាសាធារណៈ។

Vietnam among countries with high rate of smokers | Society | Vietnam+  (VietnamPlus)

អត្រាពន្ធបារីក្នុងប្រទេសវៀតណាមគឺមានចំនួន ៣៥.៦ភាគរយ នៃតម្លៃលក់រាយធៀបនឹងមធ្យមភាគពិភពលោកដែលមាន ៥៦ភាគរយ និងការលើកឡើងរបស់អង្គការសុខភាពពិភពលោកប្រមាណជា ៧០ភាគរយ។

ដោយឡែកតំណាងអង្គការសុខភាពពិភពលោកស្រី Angela Pratt បានស្នើថា ពន្ធខ្ពស់គួរតែជាដំណោះស្រាយលឿនបំផុត និងមានប្រសិទ្ធភាពបំផុតចំពោះបញ្ហានេះ។

Electronic cigarette - Wikipedia

ឥឡូវនេះ ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាប្រឈមបន្ថែមក្នុងការប្រយុទ្ធប្រឆាំងនឹងការជក់បារី ខណៈដែលអត្រានៃការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោមយុវវ័យវៀតណាម បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និង ក្រសួងអប់រំ និងបណ្តុះបណ្តាលបានឲ្យដឹងថា ក្នុងចំណោមក្មេងជំទង់ជនជាតិវៀតណាម ដែលមានអាយុពី ១៣ឆ្នាំ ទៅ ១៥ឆ្នាំ មាន ៣.៥ ភាគរយត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់បារីអេឡិចត្រូនិច កាលពីឆ្នាំមុន ដោយបានកើនឡើង ២.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។

In Vietnam, students' vaping sounds alarm bell | Tuoi Tre News

ក្រៅពីនេះ អ្នកមិនជក់បារីជិត ៣៤.៥លាននាក់ ត្រូវបានប៉ះពាល់នឹងការស្រូបយកផ្សែងបារីនៅផ្ទះ ក៏ដូចជានៅតាមទីសាធារណៈ ឬ ភោជនីយដ្ឋាន ហាងកាហ្វេ/បារ មន្ទីរពេទ្យ សាលារៀន និង កន្លែងធ្វើការ។

WHO បាននិយាយថា មនុស្សប្រហែល ៤០,០០០នាក់ នៅក្នុងប្រទេសវៀតណាម បានស្លាប់ជារៀងរាល់ឆ្នាំ ពីជំងឺដែលទាក់ទងនឹងការជក់បារី។

E-cigarette use among teens on the rise in Vietnam | The Star

អ្នកជំនាញបានស្នើឱ្យអាជ្ញាធរវៀតណាមពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងថ្នាំជក់ បង្កើនការត្រួតពិនិត្យ និង ពិនិត្យព្យាបាល ដើម្បីដោះស្រាយចំពោះការរំលោភបំពានលើការប្រើប្រាស់ថ្នាំជក់ ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយនានា ការឧបត្ថម្ភ និងការជួញដូរ ព្រមទាំងដំឡើងពន្ធលើការប្រើប្រាស់ពិសេសលើថ្នាំជក់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយហានិយភ័យដែលបណ្ដាលមកពីការជក់ និង ស្រូបផ្សែងបារី៕

ប្រភព៖ Xinhua

Share.