ត្បូងឃ្មុំ៖ ក្រុមប្រឹក្សាគណៈឱសថការីខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានបើកសន្តិបាត បូកសរុបការងារ អាណត្តិទី២ និងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាគណៈឱសថការីខេត្ដត្បូងឃ្មុំ អាណត្តិទី៣ ដើម្បីចូលបង្ក្រាប និងលុបបំបាត់ឱស ថក្លែងក្លាយ នៅតាមឱសថស្ថានព្រម ទាំងធ្វើការអប់រំផ្សព្វផ្សាយ ដល់ឱសថការី ក្នុងការធ្វើអាជីវកម្មវិស័យសុខាភិបាល ត្រូវមានអាជ្ញាប័ណ្ណច្បាស់លាស់។


 ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា អង្គសន្និបាតនេះ ពិតជាមានសារសំខាន់ណាស់ ចំពោះសមាជិក សមាជិកា ដើម្បីបំពេញឲ្យបានពិន្ទុ សម្រាប់ទទួល បាននូវអាជ្ញាប័ណ្ណឱសថការី តាមលក្ខខណ្ឌតម្រូវ សំដៅធានា ការអភិវឌ្ឍវិជ្ជាជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិ បាលដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីលធ៌ម បទដ្ឋានច្បាប់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។


ឯកឧត្តម អនុរដ្ឋលេខា ធការ ផ្តាំផ្ញើរទៅលោកឱសថការី ក្រៃ ច័ន្ទថន បានជាប់ឆ្នោតជាប្រធានថ្មី ក្នុងអាណត្តិទី៣ និងឱសថការី ដែលបានបើកឱសថស្ថាននានានៅគ្រប់ទីកន្លែងក្នុងខេត្តទាំងអស់ ត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយចំពោះឱសថការីណាពុំទាន់មានអាជ្ញាបណ្ណ ត្រូវធ្វើអាជ្ញាប័ណ្ណ ព្រមទាំងរួមគ្នាលុបបំបាត់នូវឱសថក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកទិញឱសថយកទៅប្រើប្រាស់ ។

បើតាមលោកឱសថការី ផល ពន្លឺ អនុប្រធាមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧កន្លែង មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកចំនួន៦កន្លែង មន្ទីរពេទ្យបង្អែកខេត្ត១កន្លែង មានមណ្ឌលសុខភាព៧១កន្លែង ប៉ុស្តិ៍សុខភាព១កន្លែងនិងឱសថការីដែលជា មន្ត្រីរដ្ឋមាន២០រូប ។

បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានឱសថស្ថានស្របច្បាប់ ចំនួន៧១កន្លែង ឱសថស្ថានរង (ក)ស្របច្បាប់ចំនួន៩កន្លែង ឱសថស្ថានរង(ខ)ស្របច្បាប់ចំនួន ១៥កន្លែង ។ សម្រាប់សមាជិកគណៈឱសថការី គិតត្រឹមឆ្នាំ២០២២ មានឧត្តម ៨៥នាក់ មធ្យម១២នាក់ ផ្ទេរចូល៣នាក់ ផ្ទេរចេញ៨នាក់ សរុប៩៧នាក់ផងដែរ ៕


សូមបញ្ជាក់ថា ក្នុងការឈរឈ្មោះបោះឆ្នោតប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តត្បូងឃ្មុំ មានបេក្ខភាព៦រូប  ក្រោយពីបោះឆ្នោតចប់ ជាលទ្ធផលបានទៅលើលោកឱសថការី ក្រៃ ច័ន្ទថន បានជាប់ឆ្នោតជាប្រធានថ្មី សម្រាប់អាណត្តិទី៣ ៕

អត្ថបទ៖ត្បូងឃ្មុំ

Share.