ក្រុមបាល់ទាត់ Kaya FC–Iloilo ក្រោមការដឹកនាំរបស់លោក Yu Hoshide បានក្លាយជាម្ចាស់ជើងឯកលីគកំពូលហ្វីលីពីន Philippines Football League រដូវកាល ២០២២-២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា។

តារាងចំណាត់ថ្នាក់លីគកំពូលហ្វីលីពីន៖
១. Kaya–Iloilo ២៣ប្រកួត ៥៨ពិន្ទុ
២. Dynamic Herb Cebu ២៤ប្រកួត ៥៧ពិន្ទុ
៣. Stallion Laguna ២២ប្រកួត ៣៨ពិន្ទុ
៤. Azkals Development Team (ដកខ្លួន) ២៤ប្រកួត ២៧ពិន្ទុ
៥. United City (ដកខ្លួន) ២៤ប្រកួត ២៤ពិន្ទុ
៦. Mendiola 1991 ២៣ប្រកួត ១៨ពិន្ទុ
៧. Maharlika Manila ២២ប្រកួត ១៣ពិន្ទុ។

បច្ចុប្បន្នលីគ​បាល់ទាត់​​របស់​ហ្វីលីពីន Philippines Football League រដូវកាល ២០២២-២៣ នៅ​សល់​ក្រុម​តែ​៥ក្រុម​ប៉ុណ្ណោះ ក្រោយ​មាន​សមាជិក​២​ដក​ខ្លួន​ជា​បន្ត​បន្ទាប់។

ដំបូង​ឡើយ​ក្រុម United City បាន​ប្រកាស​ដក​ខ្លួន​ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លង ខណៈ​ក្រុម​មួយ​នាំ​ធ្លាប់​នាំ​កិត្យានុភាព​ជា​ច្រើន​ឱ្យ​ហ្វីលីពីន​តាំង​ពី​ក្នុង​ពានរង្វាន់ AFC Champion League, AFC Cup និង​ពានរង្វាន់​ក្នុង​តំបន់​មួយ​ចំនួន​ទៀត។

ដោយ​ឡែក​ក្រុម Azkals Development Team ដែល​ជា​ក្រុម​បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្វីលីពីន ជា​ក្រុម​បាន​ប្រកាស​ដក​ខ្លួន​​ពី​លីគ​កំពូល​របស់​ប្រទេស​ខ្លួន​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ ថ្មីៗ​នេះ។ ក្រុម​នេះ​ជា​បណ្តុំ​យុវជន​ថ្នាល​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្វីលីពីន បង្កើត​ឡើង​ដើម្បី​ពង្រឹង​ក្នុង​ក្រុម​ជម្រើស​ជាតិ នា​ពេល​បច្ចុប្បន្ន​និង​អនាគត។

ដូច្នេះ​ក្រុម​ដែល​នៅ​សេសសល់​ក្នុង​លីគ​កំពូល​ហ្វីលីពីន ទាំង​៥​នោះ​មាន Kaya–Iloilo, Dynamic Herb Cebu, Stallion Laguna, Mendiola 1991, Maharlika Manila។

សម្រាប់​កូតា​របស់​ក្រុម​ពី​ប្រទេស​ហ្វីលីពីន ដោយ​ម្ចាស់​ជើង​ឯក​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប AFC Champions League នៅ​រដូវកាល​២០២៣-២៤ ហើយ​ក្រុម​លេខ២​និង​លេខ៣ ត្រូវ​ទៅ​ប្រកួត​ជម្រុះ​ពានរង្វាន់​លំដាប់​ទី២ AFC Cup រដូវកាល​ឆ្នាំ​២០២៣-២៤៕

Share.