ពានរង្វាន់ FIFA World Cup អាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៣ នៅប្រទេសអាហ្សង់ទីន បានបញ្ចប់វគ្គជម្រុះប្រកួតទី២ នៃពូល C និង D កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ដោយក្នុងនោះ កូឡុំប៊ី និងនីហ្សេរីយ៉ា បន្តឈ្នះ២ប្រកួតជាប់គ្នា ខណ:ជប៉ុន និងអ៊ីតាលី ចាញ់ទាំងមិនអស់ចិត្ត។

ខាងក្រោមនេះគឺជាលទ្ធផលនៃវគ្គជម្រុះពូល C និង D៖

ពានរង្វាន់ FIFA World Cup U20 ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមាន២៤ប្រទេសចូលរួម មកពី៦ទ្វីប ចែកជា៦ពូល បានចាប់ផ្តើមប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែឧសភា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

គួរដឹងថាពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៧ ដោយប្រទេសអាហ្សង់ទីន ឈ្នះពាននេះច្រើនជាងគេសរុប៦លើក (1979, 1995, 1997, 2001, 2005, 2007) និងប្រេស៊ីល បាន៥លើក ខណ:ម្ចាស់ជើង​ឯកឆ្នាំចាស់អ៊ុយក្រែន មិនមានវត្តមានឡើយ៕

តារាងចំណាត់ថ្នាក់ពូល C និង D៖

Share.