​​តារា​ចម្រៀង​ខ្មែរ​អាមេរិក​កាំង​ លោក​ Tony Keo បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ដែល​មាន​រយៈ​ពេល​ ១​នាទី​ជាង​នៅ​លើ​ផេក​របស់​លោក​​ ដែល​ក្នុង​វីដេអូ​នោះ ​បាន​បង្ហាញ​នារី​បរទេស ​៣​រូប​​បាន​រាំពត់​ពែន​យ៉ាង​ស្អាត​ទៅ​តាម​ចង្វាក់​រាំ​វង់​លាយ​ជាមួយ​នឹង​​​តន្ត្រី​សម័យ​ភ្លេង​ហ៊ីបហប់​ (Hiphop)។

វីដេអូ​ខ្លី​នេះ​បាន​ក្លាយ​ជា​វីដេអូ​ល្បី​និង​ការ​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ ព្រោះ​តែ​នារី​បរទេស​ទាំង​៣​ រូប​បាន​ស្លៀក​នូវ​សំលៀក​បំពាក់​ប្រពៃណី​បាន​ស្អាត​ស័ក្តិសម​ជា​នារី​ខ្មែរ​ មាន​បង់កក្រម៉ា​ ហើយ​រាំ​ពត់ពែន​ទៅ​តាម​ចង្វាក់​តន្ត្រី​ជាមួយ​​នឹង​លោក​ Tony Keo ផង​ដែរ​។ តារា​ចម្រៀង​ដែល​រស់​នៅ​ដី​បរទេស​តែ​មាន​បេះដូង​ស្រលាញ់​ខ្មែរ​មិន​ប្រែ​ប្រួល​រូប​នេះ​បាន​សរសេរ​សំណេរ​នៅ​ខាង​ក្រោម​វីដេអូ​របស់​លោក​ដែរ​ថា​ ៖ « ពេលឮភ្លេងខ្មែរលាយជាមួយហ៊ីបហប អ្នកណាក៏ចង់រាំដែរ មិនថាសាសន៍ណាទេ Khmer hip hop music by Vin Trapz$ Official»។

ក្រោយ​វីដេអូ​​របស់​លោក​បាន​ផុស​ចែក​ចាយ​និង​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​នោះ​ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ជា​សេចក្ដី​សន្និដ្ឋាន​ថា​ វីដេអូ​នេះ​ប្រហែល​ជា​កាត់​ចេញ​ពី​វីដេអូ​បទ​ចម្រៀង​ថ្មី​ណាមួយ​របស់​លោក​ជាក់ជា​មិន​ខាន​ ព្រោះ​ក្នុង​វីដេអូ​នោះ​​មាន​ឈុត​មួយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​នាក់​ស្លៀក​ពាក់​បែប​ប្រពៃណី​ទាំង​ប្រុស​ទាំង​ស្រី​និង​រាំ​លេង​សប្បាយ​រីករាយ​។

បទ​ចម្រៀង​នេះ​លោក​បាន​ធ្វើ​កា​រ​បង្ហោះ​ចំនួន​ ពីរ​ដង​នៅ​ ផេក​របស់​លោក​ដោយ​ លើក​ទីមួយ​លោក​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា​ ឆ្នាំ​២០២១ និង​លើក​ទីពីរ​លោក​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា​ នេះ​។ សម្រាប់​ការ​បង្ហោះ​ទាំង​ពីរ​លើក​របស់​លោក​នៅ​តែ​ទទួល​បាន​ការ​និយម​គាំទ្រ​ Like , Share និង Comment ច្រើន​ពី​អ្នក​គាំទ្រ​រហូត​។

ចង់​ដឹង​ថា​បទ​ចម្រៀង​រាំវង់​ Mix ជាមួយ​នឹង​តន្ត្រី​ Hiphop ប្លែក​ថ្មី​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Telegram-Troryorng
Share.