កាលពីល្ងាចថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្លិបបាល់ទាត់បឹងកេត បានប្រកាសនាំចូលកីឡាករ ២រូបគឺខ្សែការពារ ឈឿន វិសុីនុ និងខ្សែប្រយុទ្ធ ចន្ថា ចន្ធាកា ពីអគ្គិសនីកម្ពុជា ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ និងពានរង្វាន់នាៗ។

ខ្សែប្រយុទ្ធ ចន្ថា ចន្ធាកា នឹងពាក់អាវលេខ៧៖

ខ្សែការពារ ឈឿន វិសុីនុ នឹងពាក់អាវលេខ៥៖

ទស្សនាវីដេអូរបស់កីឡាករ ឈឿន វិសុីនុ និង ចន្ថា ចន្ធាកា៖

បឹងកេត បាន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២២ ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League ឈរ​លេខ​៤ ក្នុង​តារាង​រួម​ដែល​មាន​សមាជិក​៨ក្រុម ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ក្រុម​នេះ​បាន​ត្រឹម​ជើង​ឯករង និង​ក្នុង​ពានរង្វាន់ Cambodian League Cup 2022 បឹងកេត ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​វិសាខា ២-០។ ខណ:ពានរង្វាន់ Cambodian League Cup 2023 បឹងកេត​ធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល៕

Share.