សិល្បៈជាតិ៖ ទោះជាមានមតិសំណូមពរកុំឱ្យឧកញ៉ា ខែម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត Live បកស្រាយពាក់ព័ន្ធនឹងករណីក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេងណាវ៉ាត្រា កំពុងមានបញ្ហាចម្រូងចម្រាសជាមួយនឹងអតិថិជនក្ដី ប៉ុន្តែឧកញ៉ារូបនេះនៅតែរក្សាគោលជំហរដើមហើយ Live និយាយពាក់ព័ន្ធនឹងករណីនេះដដែល។ នៅក្នុងការ Live រយៈពេលជាង២ម៉ោងនៅលើបណ្ដាញសង្គម នៅពេលនិយាយដល់សាច់រឿងដែលទាក់ទងនឹងអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ស្រាប់តែលោកអួលដើមករលីងរលោងទឹកភ្នែក។ ក្រោយទស្សនាការ Live បំភ្លឺខ្លះៗរួចមតិមហាជនពិសេសអ្នកដែលបានតាមដានការ Live របស់លោក ចែកចេញជាពីរសំឡេងផ្ទុយគ្នា ដោយក្នុងនោះមានទាំងសំឡេងអ្នកយល់ស្របចំពោះការលើកឡើងរបស់ឧកញ៉ា ខេមរៈ សិរីមន្ត និងសំឡេងអ្នកដែលមិនស្របចំពោះការលើកឡើងបែបនេះ។
ទស្សនារូបភាពវីដេអូ ឧកញ៉ា ខេមរៈ សិរីមន្ត អួលដើមក ពេលនិយាយដល់សាច់រឿងអ្នកឧកញ៉ា ឡេងណាវ៉ាត្រា
ជាការពិតណាស់ធម្មតាការយល់ឃើញរបស់មនុស្សយើងម្នាក់ៗរមែងមិនដូចគ្នានោះទេ ដូច្នេះហើយការបញ្ចេញមតិរបស់ឧកញ៉ា ខេមរៈ សិរីមន្តចំពោះបញ្ហានេះ ប្រាកដជាមានទាំងអ្នកដែលយល់ស្រប និងអ្នកដែលយល់ឃើញផ្ទុយគ្នា វាគឺជារឿងធម្មតា។ នៅក្នុងចំណោម Comment ទាំងមួយម៉ឺនដង បើក្រឡេកមើលទៅលើអ្នកដែលមិនពេញចិត្ត ឬមិនសប្បាយចិត្តចំពោះការបកស្រាយរបស់លោក ភាគច្រើនបានលើកយកករណីផ្ទះ និងដីរបស់ក្រុមហ៊ុនអ្នកឧកញ៉ាឡេងណាវ៉ាត្រា មកធ្វើជាប្រធានបទដូចជា៖ «ដោយសារពាក្យជឿជាក់នឹងឯង idol បានគេខំទៅទិញផ្ទះគាត់ idol សន្សំទំរំាលុយគ្រប់បានទិញវេទនាណាស់ idol ត្រឹមមនុស្សធម្មតាដូចពួកខ្ញុំ។» «មិនមែនរឿងបងទេកុំនិយាយល្អជាងបង
ផ្ទុយមកវិញអ្នកដែលគាំទ្រនិងយល់ស្របចំពោះការបកស្រាយរបស់ឧកញ៉ា ខេមរៈ សិរីមន្ត និងអ្នកដែលជឿជាក់លើភាពយន្តស្អាតស្អំរបស់អ្នកឧកញ៉ា ឡេងណាវ៉ាត្រា សុទ្ធសឹងជាបុគ្គលមានមុខមាត់និងមានប្រជាប្រិយភាពលើបណ្ដាញសង្គមដូចជាលោកជំទាវ ហ៊ុន ស៊ីណាត បានចូលមកបញ្ចេញមតិថា៖ «ក្មួយអើយជិះទូកជាមួយគ្នាយើងឃើញគេលើកមកនិយាយអត់ការពិតយើងត្រូវចេញការពារគាត់ដែរទៅពិបាកសម្ដីបងប្អូនខ្លះៗនិយាយមិនពីរោះសោះ។



ទំនាស់រវាងក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេងណាវ៉ាត្រា និងអតិថិជននេះ កើតឡើងដោយសារតែមានអតិថិជនខ្លះទាមទាររឿងផ្ទះ-ដី ដែលខ្លួនទិញពីក្រុមហ៊ុនតាមកាលកំណត់ ចំណែកក្រុមហ៊ុនបានរក្សាគោលជំហរថានឹងទទួលខុសត្រូវ ដោះស្រាយជូនអតិថិជន។



មែនទែនទៅមុនឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាមនុស្សជំនិត និងជាតារាចម្រៀងប្រចាំផលិតកម្មកាឡាក់ស៊ីរបស់អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ចេញមកបកស្រាយចំពោះករណីទំនាស់រវាងក្រុមហ៊ុននិងអតិថិជន តារាចម្រៀង ខាន់ ជែមស៍ដែលជាមនុស្សស្ថិតក្នុងចង្កោមមានភាពជិតស្និទ្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ធ្លាប់បានចេញមក Live ការពារភាពត្រឹមត្រូវនិងស្អាតស្អំរបស់អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដូចគ្នា ហើយលោកក៏ធ្លាប់រងនូវជំនន់សម្ដីរិះគន់ និងមិនពេញចិត្តពីក្រុមដែលកំពុងរងផលប៉ះពាល់ក្នុងករណីនេះមិនខុសពីតារាចម្រៀងខេមរៈសិរីមន្តនោះទេ។



វីដេអូ Live កាលពីយប់ថ្ងៃទី២៤ ខែឧសភា មានរយៈពេលសរុបជាង ២ម៉ោង គិតត្រឹមរសៀលថ្ងៃទី២៥ នេះមានចំនួនចូលទស្សនាជាង១ដងហើយនៅលើបណ្ដាញសង្គម Facebook។
ទស្សនាវីដេអូ Live របស់ឧកញ៉ា ខេមរៈ សិរីមន្ត ឡើងវិញខាងក្រោមនេះ


