ព្រះសីហនុ÷បន្ទាប់ពីមានការស្នើស៊ុ អាជ្ញាធរមូលដ្ឋានអោយជួយដោះស្រាយបញ្ហាទឹកសំអុយហូលើផ្លូវសាធារណះ តាមរយះបណ្តាញសារព័ត៍មាន នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់និង បរិស្ថានក្រុងព្រះសីហនុ ដោយមានកិច្ចសហាករជាមន្ទីសារធារណះការ ខេត្តបានបញ្ចាក់ច្បាស់ថា ចំពោះនេះ ចាំបាច់ត្រូវតែដោះស្រាយ មិនអាបណ្តែតបណ្តោយបានទៀតទេ ដោយសារចំនុចនេះអាជ្ញាធរចិះមកពិនិត្យចំនួន៣ដងរួចហើយ។


 ថ្លែងចំពោះបណ្តាញផ្សព្វផ្សាយលោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់និង បរិស្ថានក្រុងព្រះសីហនុ  មិនអាចបង្អង់បានទៀតទេ ព្រោះវាពិតជាបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាម័យបរិស្ថាន និង សោភ័ណ្ឌភាពក្រុង ដូចនេះ ដោយមានការអនុញ្ញាត្តិផ្ទាល់អីលោក ស កក្កដា អភិបាលក្រុង ក្រុមការងារបានសម្រេចដាក់គ្រឿងចក្រកាយនៅល្ងាចថ្ងៃទី២៥នេះតែម្តង.។ដោយបឋមក្រុមការងារនឹងកោះហៅ ម្ចាស់ផ្ទះដែលបានបង្ហូរទឹកកង្វក់មកធ្វើកិច្ចសន្យា  ដោយតំរូវអោយភ្ជាប់បណ្តាញលូទឹកស្អុយ នឹងរៀបប្រព័ន្ឋលូថ្មី ដើម្បីប្រព័ន្ឋលូមេ។


ក្រោយពីមន្ត្រីអាជ្ញាធរក្រុង អះអាងបែបច្បាស់ៗបែបនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅចំនុចខាងលើ ដែលបានរងផលប៉ះពាល់កន្លងមក បានសម្តែងអារម្មណ៍សប្បាយ រីករាយជាពន្លឹក ចំពោះអាជ្ញាធរ និង សង្ឃឹមយ៉ាងមុតមាំ លើកនេះមិនដូចលើកមុនទេ ស្អុយ ទឹកស្អុយ លែងមានវត្តមាននៅមុខផ្ទះគាត់ទៀតហើយ ៕

អត្ថបទ៖ព្រះសីហនុ

Share.