បន្ទាយមានជ័យ៖ ជនជាតិថៃចំនួន៦នាក់ដែលបង្ករបួសស្នាមហឹង្សាទៅពលរដ្ឋខ្មែរ៣នាក់ត្រូវបានកសាងសមណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។


លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនជាតិថៃចំនួន៦នាក់មាន១.ឈ្មោះ SURADAT OUNOHENG ភេទប្រុសអាយុ១៩ឆ្នាំ ២.ឈ្មោះ NAKRIN ARKAROS ភេទប្រុសអាយុ២២ឆ្នាំ ៣.ឈ្មោះ PARINTORN JIESAK ភេទប្រុសអាយុ២០ឆ្នាំ ៤.ឈ្មោះ ISSARA SAIROONG ភេទប្រុសអាយុ២១ឆ្នាំ ៥.ឈ្មោះ  THANAPAT MUSIPAT ភេទប្រុសអាយុ២១ឆ្នាំ ៦.ឈ្មោះ SITTICHAI WONGLAKORN ភេទប្រុសអាយុ២៣ឆ្នាំដែលស្នាក់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នៅចំណុចភូមិខាងលើមានជនរងគ្រោះចំនួន៣នាក់ជាពលរដ្ឋខ្មែរបានជិៈម៉ូតូកង់បីដឹកដែកទៅធ្វើការដល់ចំណុចផ្លូវបំបែកបានរាដៃសំឆ្លងស្រាប់តែជនជាតិថៃដែលម៉ូតូកង់បី១គ្រឿងទៀតចុះមកជេប្រមាណនិងស្ទុះទៅវ៉ៃដែលមានបក្ខពួកចុះពីលើផ្ទៈជួលប្រមាណជាង១០នាក់មកជួយដោយមានដំបូងដុំថ្មទៅវិញទៅមកបណ្តាលរបួសខ្មែរម្នាក់និងថៃម្នាក់ដែលបង្កបែកក្បាលហូរឈាមហើយភ្លាមៗកម្លាំងនគរបាលនិងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ឃាត់ខ្លួនជនជាតិថៃដែលបង្ករបួសស្នាមនិងប្រើហឹង្សាបានចំនួន៦នាក់។


លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនបង្កជាជនជាតិថៃ៦នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

អត្ថបទ៖ប៉ោយប៉ែត

Share.