ប្រទេស វៀតណាម បានចោទប្រកាន់នាវាស្រាវជ្រាវរបស់ចិន និង អ្នកអមដំណើរចិនថា បានរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ហើយបានទាមទារឲ្យទីក្រុង ប៉េកាំង ដកនាវារបស់ខ្លួនចេញពីដែនទឹកនៃប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

Vietnam demands Chinese ship leave its exclusive economic zone

វៀតណាម និង ចិន បានជាប់គាំងក្នុងជម្លោះដែនទឹកជាយូរយារណាស់មកហើយជុំវិញតំបន់សមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់ និង ជាបំពង់ពាណិជ្ជកម្មប្រចាំឆ្នាំដែលមាននាវាពាណិជ្ជកម្មតូចធំធ្វើដំណើរឆ្លងកាត់គិតជាទឹកប្រាក់ស្មើនឹងជាង ៣ទ្រីលានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Phan Thu Hang បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលថា «វៀតណាមទាមទារឲ្យចិនដកថយនាវាស្រាវជ្រាវ Xiang Yang Hong 10, នាវាឆ្មាំសមុទ្រចិន និង នាវានេសាទចេញពីដែនទឹករបស់វៀតណាមជាបន្ទាន់។ វៀតណាម បានធ្វើការទំនាក់ទំនងជាមួយចិនជាច្រើនដង ហើយបានអនុវត្តវិធានការស្របតាមច្បាប់អន្តរជាតិ ​និង ច្បាប់វៀតណាម ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសវៀតណាម»។

ទាក់ទិននឹងបញ្ហានេះ ស្ថានទូតចិនប្រចាំនៅប្រទេសវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអ្វីទេ។

សូមជម្រាបថា កាលពីសប្ដាហ៍មុន នាវារបស់ចិន និង វៀតណាមបានប្រឈមមុខដាក់គ្នាក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលនាវាស្រាវជ្រាវរបស់ចិនបានផ្លាស់ទី នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុង ហាណូយ ដែលអ្នកជំនាញបាននិយាយថាទំនងជាការស្ទង់មតិមួយ។ ខណៈប្រទេសចិន បាននិយាយថា ការស្រាវជ្រាវវិទ្យាសាស្រ្តគឺជា សកម្មភាពធម្មតានៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ចិនប៉ុណ្ណោះ៕

ប្រភព៖ CNA

ចុចអាន៖ វៀតណាមស្ដីបន្ទោសចិន និង ហ្វីលីពីន ជុំវិញសកម្មភាពនៅសមុទ្រចិនខាងត្បូង

Share.