ព្រះសីហនុ៖ មានករណីបុរសម្នាក់ជាកូនដៃទូកបានស្លាប់ រីឯម្នាក់ទៀតក្អួតឈាមខ្លាំងក្រោយពីផឹកស្រាសនៅវេលាម៉ោង ៧:00 នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះស្ថិតនៅកោះញ៉ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

តាមប្រភពសមត្ថកិច្ចបានបញ្ជាក់ថាបុរសដែលស្លាប់មានឈ្មោះ ឡុង  ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ ៥៣ ឆ្នាំ មុខរបរកូនដៃទូកមងក្ដាមបច្ចុប្បន្នស្នាក់បណ្ដោះអសន្ននៅលើទូកផែប៉ាទីក្រុម ៣១ ភូមិ3 ទំនប់រលក សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។


ម្ចាស់ទូកឈ្មោះ សំ ដាវី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរអ៊ុតសក់ទីលំនៅបច្ចុប្បន្ន នៅភ្នំខៀវ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។

បច្ចុប្បន្នសាកសពបានដឹកតាមទូកយកមករក្សាទុកនៅផែដីខ្សាច់ ក្រុម៣៤ ភូមិ៣ សង្កាត់១ រងចាំការពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត រីឯបុរសម្នាក់ទៀតដឹកទៅសង្រោះនៅមន្ទីពេទ្យ នេះបេីយោងតាមការរៀបរាប់ពីកូនដៃទូកដូចគ្នា៕

អត្ថបទ៖ព្រះសីហនុ

Share.