សិល្បៈអន្តរជាតិ៖ សពរបស់តារាម៉ូដែលវៀតណាមនាង Thai Thien Phuong (Abby Choi) ដែលត្រូវស្វាមីនិងឪពុកម្ដាយក្មេក រួមគំនិតគ្នាប្រើល្បិចសម្លា.ប់កាត់ក្បា.លកា.ត់ដៃកា.ត់ជើ.ងបំផ្លាញភស្តុតាង ត្រូវក្រុមគ្រួសារនាងយកទៅបូជា ក្រោយពេលរៀបចំពិធីបុណ្យសពឲ្យនាងរួចរាល់។
កាលពីដើមខែឧសភា សារព័ត៌មានចិន SCMP (South China Morning Post) បានចេញផ្សាយថាតារាម៉ូដែល Abby Choi នឹងរៀបចំឡើងនៅថ្ងៃទី១៨ នាសាលអនុស្សាវរីយ៍ Po Fook ក្នុងតំបន់ Tai Wai ក្រុង ហុងកុង ប្រទេសចិន។



ពិធីបុណ្យរបស់នាងនឹងរៀបចំឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយថ្ងៃបន្ទាប់សពនឹងត្រូវយកទៅបូជានៅកោះ Lantau ក្នុងកន្លែងបូជាសព Po Lin។ ក្រុមគ្រួសាររបស់ Abby Choi មានបំណងជួលក្រុមហ៊ុនជំនាញមក
ពីបរទេសដើម្បីធ្វើបច្ចេកវិទ្យា 3D ផ្គំមុខរបស់នាងពីបំណែកឆ្អឹងដែលរកឃើញ។



ប៉ុន្តែដំណឹងនេះនៅមិនទាន់មានការចេញបញ្ជាក់ជាផ្លូវការណាមួយនោះឡើយ ចំណែកឯភ្នាក់ងារស៊ើបអង្កេតបានក្រោយត្រួតពិនិត្យរួចរាល់ទាំងលើការពិនិត្យឈាម បំណែកលលាក្បាលដ៍ និងជើងទាំងពីរបានប្រគល់ទៅឱ្យគ្រួសាររបស់នាងកាលពីខែមុន។ ខណៈដែលបំណែករាងកាយដែលបាត់ផ្សេងទៀតនៅមិនទាន់រកឃើញនៅឡើយ។
សូមអាន សាច់រឿងនៃមរណភាពរបស់តារាស្រីរូបនេះខាងក្រោម
ប្រភព៖ nld


