មុនជំនួបដ៏សំខាន់រវាងក្រុមបាល់ទាត់ វិសាខា ប៉ះ ណហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៅកីឡដ្ឋានព្រីនស៍ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ខ្សែបម្រើ អ៊ិន សូដាវីដ បានអំពាវនាវឲ្យអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើនកុះករ បន្ទាប់​ពី​សម្រាក​មួយ​រយៈ​ពេល​ធំ ដោយ​សារ​កីឡ​ដ្ឋាន​ព្រីសន៍ ជាប់ជួសជុល និងកែលម្អថ្មី។

ខ្សែបម្រើ អ៊ិន សូដាវីដ បានថ្លែងថា៖‍«ពួកយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជាមួយណាហ្គាវើលដ៏ នាថ្ងៃសៅរ៍នេះ។ ទោះបីជើងទី១ ពួកយើងបានរងបរាជ័យ ១-០ ក្រៅដី ប៉ុន្តែខ្ញុំ និងមិត្តរួមក្រុម បានប្ដេជ្ញា និងតាំងចិត្តយ៉ាងមុតមាំថាពួកយើងនឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុត ដើម្បីដណ្ដើមជ័យជម្នះវិញ លើទឹកដីរបស់ពួកយើង»។

«នេះគឺជាការប្រកួតដំបូង នៅកីឡដ្ឋានព្រីនស៍ បន្ទាប់ពីពួកយើងសម្រាកមួយរយៈដោយសារកីឡដ្ឋានរបស់យើង ជាប់ជួសជុល និងកែលម្អថ្មី។ ដូច្នេះខ្ញុំ និងមិត្តរួមក្រុមសូមអំពាវនាវបងប្អូនអ្នកគាំទ្រទាំងអស់ចូលរួមទស្សនាការប្រកួតដ៏សំខាន់នេះឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ពួកយើងឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា»។

ប្រម៉ូសិនពិសេសទិញសំបុត្រ១ ថែម១ភ្លាម សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ រវាងក្រុមបាល់ទាត់ វិសាខា ប៉ះ ណាហ្គាវើលដ៍ ជើងទី២ នៅកីឡដ្ឋានព្រីនស៍ ថ្ងៃទី២៧ ខែឧសភា។

តម្លៃសំបុត្រ រួមមាន៖
-EAST Stand តម្លៃ ២០,០០០រៀល
-SOPHYNA Stand តម្លៃ ២០,០០០រៀល
-JIN BEI Stand តម្លៃ ១៦,០០០រៀល៕

កម្មវិធីប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ ចុងសប្តាហ៍នេះ៖

Share.