


ក្លឹប BG Pathum United សមាជិតលីគកពូលរបស់ប្រទេស នៅថ្ងៃទិ២៦ ខែសភា ឆ្នាំ២០២៣នេះ បានប្រកាសចែផ្លូវជាមួយកីឡាករចំនួន ៨នាក់បន្ទាប់ពីចូលរួមជាមួយក្លិបនាពេលកន្លងមក។
កីឡាករទាំង ៨រូបដែលនឹងត្រូវផុតកុងត្រាជាមួយក្លិប BG Pathum United មុនរដូវកាលឆ្នាំថ្មីនេះមានសដូចជា៖កីឡាករ Prasit Phadungchoke, Gazio Fernando Child, Ben Azubell, Yusuke Maruhashi, Suwit Paiphromrat, Thammayut Rakbun, Ernesto Phumipha និង Stenio Jr។



គួរបញ្ជាក់ថា ក្លឹប BG Pathum United គឺជាសមាជិកលីគកំពូលថៃ Thai League 1 ដែលបានចាប់កមណើតឡើងនៅឆ្នាំ២០០៦ និងមានមូលដ្ឋានស្ថិតនៅខេត្ត Pathum Thani ប្រទេសថៃ។ BG Pathum United ធ្លាប់គ្រង់ជើងឯកលីគកំពូលថៃ Thai League 1 បានម្ដងនៅរដូវកាលឆ្នាំ២០២០-២១ និងជើងឯរងនៅរដូវកាលឆ្នាំ២០២១-២២៕


