បន្ទាប់ពីក្រុមបិសាចក្រហម Manchester United បានយកឈ្នះ Chelsea ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Old Trafford សប្តាហ៍ទី៣៧ នៃក្របខណ្ឌ Premier League រដូវកាល ២០២២-២៣ កាលពីរាត្រីថ្ងៃ២៥ ខែឧសភា ឈានចូលព្រឹកថ្ងៃទី២៦ ខែឧសភា។

ជ័យជម្នះខាងលើជួយ​ឱ្យ Manchester United របស់លោក Erik Ten Hag បានធានាកៅអី UEFA Champions League រដូវកាល ២០២៣-២៤ ដោយស្វ័យប្រវត្តិ ទោះសល់១ប្រកួតយ៉ាងណាក្តី។

៤ក្រុមទទួលកៅអី UEFA Champions League របស់អង់គ្លេស៖
– Man City
– Arsenal
– Man United
– Newcastle United។

ក្រុមបាល់ទាត់ Man United បានបង់ប្រាក់​ចំនួន២លានអឺរ៉ូទៅកាន់ក្រុម Ajax ដើម្បីផ្តាច់កុងត្រាលោក Erik Ten Hag មុនពេលកំណត់ ដោយសារតែលោកនៅសល់កិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯណោះ។

ខណ:កិច្ចព្រមព្រៀងរវាងក្រុម Man United និងលោក Erik Ten Hag មានសុពលភាព ៣ឆ្នាំ ពោលគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឬខែមិថុនាឆ្នាំ ២០២៥ បូកជាមួយជម្រើសបន្តកុងត្រាថែម១រដូវកាលទៀត៕

Share.