អ្នកគាំទ្រ (រូបថត Hun Sen Cup)

ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) បាន​បញ្ចប់ការប្រកួត​ទី២០​កាល​ពី​ពេល​ថ្មីៗ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ស្រប​ពេល​ក្រុម ភ្នំពេញហ្គាឡាក់ស៊ី ពូលក , ខេត្តត្បូងឃ្មុំ ពូល ខ, ខេត្តឧត្តរមាន ជ័យ ពូល គ និងខេត្តកំពង់ធំ ពូល ឃ ឈរកំពូលតារាងដូចគ្នា។ ចំណែក​អ្នក​គាំទ្រ កើនជាង ១ម៉ឺន២ពាន់​នាក់ ចូលទស្សនាការប្រកួត​ផ្ទាល់​​នៅ​ទីលាន​​១៨ទីលាន​ផ្សេងគ្នា។

ខាងក្រោម​ជា​ចំនួន​​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​តាម​ទីលាន​មួយ​ចំនួន​ដូចជា៖
-វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ (ត្បូងឃ្មុំ) 2700 នាក់
-ទីលានឈើតុំ (ពោធិសាត់) 1570នាក់
-វិទ្យាល័យកំពង់ធំ (កំពង់ធំ) 1500នាក់
-បឋមសិក្សា ហ៊ុន សែន សែនមនោរម្យ (មណ្ឌលគីរី) 1200នាក់
-វិទ្យាល័យ ព្រះរាជសម្ភារ (កំពត) 745នាក់
-វិទ្យាល័យព្រះសីហនុ (កំពង់ចាម) 690នាក់
-អនុវិទ្យាល័យ សម្តេចឪ (ព្រះសីហនុ) 520នាក់
-វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន (ប៉ៃលិន) 489នាក់
-កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) សៀមរាប 452នាក់
-វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ (ព្រះវិហារ) 450នាក់
-កីឡដ្ឋានកែប (កែប) 325នាក់
-វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច (កំពង់ឆ្នាំង) 315នាក់
-វិទ្យាល័យកំពង់ស្ពឺ (កំពង់ស្ពឺ) 258នាក់
-វិទ្យាល័យ នេត យ៉ង់ (បាត់ដំបង) 250នាក់
-វិទ្យាល័យទេពប្រណម្យ (កណ្ដាល) 200នាក់
-វិទ្យាល័យស្វាយរៀង (ស្វាយរៀង) 197នាក់
-វិទ្យាល័យច្បារអំពៅ (ភ្នំពេញ) 147នាក់
-វិទ្យាល័យ ហ៊ុន សែន ខ្លាកូន (បន្ទាយមានជ័យ) 130នាក់

លទ្ធផល​នៅថ្ងៃ​ទី២៣-២៤ ខែ​ឧសភា ក្នុង​ពូល A និង B មាន៖

រំលឹកថា ការប្រកួតពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មាន​២០ក្រុមចូល​រួម​ប្រកួតប្រជែង បែងចែកជា៤ពូល៖ ក, ខ, គ, ឃ និងចាប់​ផ្ដើមដំណើរការប្រកួតពីថ្ងៃទី២៨ ខែមីនា និងគ្រោងបញ្ចប់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។

តារាងចំណាត់ថ្នាក់បណ្ដុះអាសន្ន៖

Share.