រូប​ភាព​ទស្សន៍​ទាយ​និស្ស័យ​ ដែលមនុស្ស​​ភាគ​ច្រើន​មើល​ឃើញ​រូប​ភាព​នេះ​ហើយ​ប្រាប់​ថា​មើល​ឃើញ «​កង្កែប​» ខណៈ​ដែល​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បែរ​ជា​និយាយ​ថា​ខ្លួន​មើល​ឃើញ​រូប​ភាព​សត្វ «សេះ​»។ រយៈ​ពេល​​ ៥​វិនាទី​ដំបូង​ ដែល​លោក​អ្នក​មើល​ឃើញ​សត្វ​ណាមួយ​ សត្វ​នោះ​គឺជា​សត្វ​ដែល​នឹង​ប្រាប់​ពី​ឧបនិស្ស័យ​របស់​អ្នក​ថា​ អ្នក​គឺជា​មនុស្ស​ដែល​ពូកែ​ដោះ​ស្រាយ​បញ្ហា​ឬ​អត់? តោះ​ទៅ​អាន​ចម្លើយ​ទាំង​អស់​គ្នា​នៅ​ខាង​ក្រោម​នេះ​

បើ​សិន​ជា​សត្វ​ដំបូង​ដែល​អ្នក​ក្រឡេក​ឃើញ​គឺជា​…សត្វកង្កែប

អ្នក​គឺជា​មនុស្ស​ដែល​ផ្ដោត​តែ​លើ​របស់​នៅ​ចំពោះ​មុខ​ អ្នក​មិន​មែន​ជា​មនុស្ស​ដែល​ព្យាយាម​មើល​អ្វី​ខុស​ពី​អ្នក​ផ្សេង​ប្រាប់​ នៅពេល​អ្នក​ដទៃ​ប្រាប់​ឱ្យ​អ្នក​ធ្វើ​អី​ អ្នក​ក៏​នឹង​ធ្វើ​តាម​ដោយ​មិន​មាន​សួរ​នាំ​អ្វី​ទាំង​អស់​ អ្នក​មិន​ចូលចិត្ត​ដើរ​​ខុស​គន្លង​ អ្នក​ជឿថា​ការ​ដើរ​តាម​គន្លង​នឹង​ធ្វើ​ឱ្យ​សង្គម​មាន​តែ​ភាព​ស្ងប់សុខ ហើយ​មនុស្ស​គ្រប់​គ្នា​គួរ​តែ​ដើរ​តាម​គន្លង​ឬ​ច្បាប់​ដែល​បាន​កំណត់​ ដូច្នេះ​ការ​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​គឺ​ការ​ធ្វើ​​ទៅ​តាម​វិធីសាស្ត្រ​ឬ​ធ្វើ​យុទ្ធសាស្ត្រ​ដែល​គេ​ធ្លាប់​និយាយ​។

បើ​សិន​ជា​សត្វ​ដំបូង​ដែល​អ្នក​ក្រឡេក​ឃើញ​គឺជា​…សត្វ​សេះ​

អ្នក​គឺជា​មនុស្ស​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ ជា​មនុស្ស​ស្រលាញ់​សេរីភាព​ និង​ចូលចិត្ត​រត់​តម្រង់​ទៅ​រក​បញ្ហា​ឬ​ឧបសគ្គ​ដែល​រត់​មក​រក​អ្នក​ អ្នក​ប្រៀប​ដូច​ជា​កម្លាំង​សេះ​ ដែល​មិន​មាន​អ្នក​ណា​អាច​បញ្ឈប់​អ្នក​បាន​ បើ​សិន​ជា​អ្នក​ត្រូវ​ការ​ឬ​តាំង​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង​ អ្នក​គឺជា​អ្នក​ដោះ​ស្រាយ​បញ្ហា​ដែល​មិន​ខ្លាច​ឧបសគ្គ​អ្វីទាំង​អស់​ ដោយ​សារ​អ្នក​រមែង​មើល​ឃើញ​វិធី​ថ្មីៗ​ មក​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ព្រោះ​សម្រាប់​អ្នក​ បញ្ហា​គឺជា​ Challenge មិន​មែន​ជា​រឿង​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ឡើយ​៕

Share.