ក្រោយ​ពេល​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម បាន​បញ្ជប់ ការ​ប្រកួត​ពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ នឹង​ចាប់​ផ្ដើម​ប្រកួត​ឡើងវិញ​នៅ​ចុង​ខែឧសភានេះ ដែល​ជា​ជំនួន​ជើង​ទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួត​ជើងទី១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កន្លង​មក​ក្លិបភ្នំពេញក្រោនបានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣ទល់០ ខណ: ក្លិបបាល់ទាត់វិសាខា បាន​បរាជ័យ​លើក​ដំបូង​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​ណា​ហ្គាវើលដោយលទ្ធផល ១ទល់០។

ដូចនេះ​ជើង​ទី២ នៅ​ល្ងាចនេះក្រុមម្ចាស់ផ្ទះវិសាខា នឹងត្រូវប៉ះណាហ្គាវើលដ៍ នៅវេលាម៉ោង ៦.៤៥នាទីយប់ នៅកីឡដ្ឋានព្រីនស៍ ខណ:ថ្ងៃទី២៨ មេសា ២០២៣ ភ្នំពេញក្រោន ប៉ះ គិរីវង់​សុខ​សែនជ័យ នៅកីឡដ្ឋាន Smart RSN វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២៕

អត្ថបទពាក់ព័ន្ធ៖មកដឹងច្បាស់អំពីអត្ថន័យ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣

ពានរង្វាន់​បាល់ទាត់ Cambodian League Cup ឆ្នាំ​២០២៣ មាន​ក្រុម​ចូលរួម​ចំនួន​ ១៤ក្រុម​ចូលរួម ដោយ​បែងចែក​ជា​២ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

Share.