សិល្បៈ​អន្តរជាតិ​៖ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​កញ្ញា​ Sandara Park នៅ​តែ​ជា​ទីពេញ​និយម​សម្រាប់​អ្នក​គាំទ្រ​ទោះ​ជា​ឆ្នាំ​នេះ​វ័យ​៣៩​ឆ្នាំ​ទៅ​ហើយ​ ប៉ុន្តែ ​តើ​អ្នក​ទាំង​អស់​គ្នា​មាន​ឆ្ងល់​ទេ​ថា​ហេតុ​អី​ស្រីស្អាត​ដែល​ជា​អតីត​សមាជិក​ 2NE1 រូប​នេះ​សម្រេច​ចិត្ត​​​​ទុក​ក្រមុំ​ឱ្យ​ម៉ែ​មើល​? តើ​មូលហេតុ​ព្រោះ​តែ​នាង​ស្អប់​មនុស្ស​ប្រុស​មែនឬ?

សូមអាន៖ នៅ​ពីក្រោយ​រូប​ថត​ញ៉ាំ​ចេក​ ​របស់​តារា​ចម្រៀង​ Sandara Park មាន​អាថ៌កំបាំង​សំខាន់​មួយ​!

ថ្មីៗ​នេះ​នៅ​ក្នុង​កម្មវិធី​ «No Back Tak Jae Hoon» ដែល​មាន​​បង្ហោះ​នៅ​លើ​ Chanel Youtube តារា​ស្រី​រូប​នេះ​បាន​ប្រកាស​ថា​នាង​បាន​សម្រេច​ចិត្ត​​ហើយថា​នឹង​មិន​រៀបការ​នោះ​ទេ​ ដោយ​ក្នុង​នោះ​ Sandara ក៏​បាន​ទម្លាយ​ខ្លះ​ទាក់ទង​នឹង​រឿង​ស្នេហា​កន្លង​មក​របស់​ខ្លួន​។

មែនទែន​ទៅ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​រឿង​ទំនាក់​ទំនង​ស្នេហា​របស់​ Sandara ព្រោះ​នាង​គឺជា​តារា​មួយ​ដួង​ដែល​មិន​ធ្លាប់​បែកធ្លាយ​ដំណឹង​ស្នេហា​ចេញ​មក​ខាង​ក្រៅ​ម្ដង​នោះ​ឡើយ​។ មុន​នេះ​អ្នក​គាំទ្រ​ក៏​ធ្លាប់​បាន​ដឹង​ដែរ​ថា​ក្រុម​ចម្រៀង​ 2NE1 ធ្លាប់​ជាប់​បម្រាម​ពី​ក្រុម​ហ៊ុន​ហាម​មាន​ស្នេហា​រយៈពេល​៥​ឆ្នាំ​ ហើយ​​តារា​រូប​នេះ​បាន​រំលឹក​ដែរ​ថា៖ «កាល​នោះ​ពិត​ជា​លំបាក​ណាស់​សម្រាប់​ខ្ញុំ​ ក្រោយ​ពេល​ប្រឡូក​ចូល​សិល្បៈ​មាន​តារា​បុរស​ជា​ច្រើន​បាន​ព្យាយាម​ចូល​មកចង់​ស្គាល់​ពួកយើង។ ហើយពេលនោះ​​ CEO របស់យើង​គឺលោក Yang Hyuk Suk បាន​ឮ​ដំណឹង​ចចាម​អារ៉ាម​នោះ​ គាត់​បាន​ដក​ហូត​ទូរស័ព្ទ​ដៃ​របស់​យើង​។

Sandara បាន​រំលឹក​បន្ថែម​ពី​អនុស្សាវរីយ៍​របស់​ខ្លួន​ប្រាប់​ពិធីករ​ទៀត​ថា​ «កាល​ណោះ​មាន​មនុស្ស​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ច្រើន​មាន​ទាំង​ក្មេង​ជាង​និង​ចាស់​ជាង​។ ពេល​ប្រឡូក​ចូល​សិល្បៈ​ខ្ញុំ​អាយុ​២៦​ឆ្នាំ​ ខ្ញុំ​ខ្លួន​ឯង​គិត​ថា​វា​ដល់​វ័យ​ដែល​ខ្ញុំ​អាច​មាន​ស្នេហា​បាន​ហើយ​។ ក្មេងៗ​ហៅ​ខ្ញុំ​បង​ ហើយ​ចូល​មក​ញ៉ែ​ខ្ញុំ​ ចំណែក​រៀមច្បង​គិត​ថា​តារា​ផ្សេង​ទៀត​ក្មេង​ពេក​ ប៉ុន្តែ​ខ្ញុំ​អាយុ​២៦​ឆ្នាំ​​ហើយ​។ ខ្ញុំ​គិត​ថា​ខ្ញុំ​​ប្រញាប់​ តែ​​ខ្ញុំ​និយាយ​ថា​ខ្ញុំ​អាច​ឆ្លង​ផុត​ដំណាក់​កាល​នេះ​ ខ្ញុំ​ធ្លាប់​ទាក់ទង​ជាមួយ​នឹង​តារា​ ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​រឿង​អាស្រូវ​»

និយាយ​ដល់​ចំណុច​នេះ​នាង​បាន​និយាយ​ដោយ​មោទកភាព​ថា​ខ្ញុំ​​​អាច​ចៀសផុត​ពី​ព័ត៌មានអាស្រូវ​ស្នេហា​បាន​ដោយ​ជោគជ័យ តែ​តាម​ពិត​​ម្ចាស់​ខ្លួន​​បាន​សារ​ភាព​ថា​៖ «ខ្ញុំ​ធ្លាប់​ទាក់ទង​ជាមួយ​នឹង​មនុស្ស​​ម្នាក់តាម​​អនឡាញ​។ ខ្ញុំ​មាន​អារម្មណ៍​ខុស​ឆ្គង​ចំពោះ​អតីត​មិត្ត​ប្រុស​របស់​ខ្ញុំ​ដូច​គ្នា​ ព្រោះ​ពួក​យើង​ជួប​មុខ​គ្នា​ផ្ទាល់​​បាន​ត្រឹម​ម្ដង​ឬ​ពីរ​ដង​ប៉ុណ្ណោះ។ ពួកយើង​ទាក់​ទង​គ្នា​​បាន​ត្រឹម​តួអក្សរ​។ខ្ញុំ​ត្រូវ​គេ​បោះបង់​ព្រោះ​តែ​យើង​មិន​អាច​ជួប​គ្នា​កើត រឿង​ខ្ញុំ​នេះ​ពិត​ជា​កម្សត់​ណាស់​ ព្រោះ​យើង​មិន​មាន​ពេល​បាន​ជួប​មុខ​គ្នា​ផ្ទាល់»

ចុង​ក្រោយ​នៅពេល​ពិធីករ Tak Jae Hoon សួរ​ Sandara ដល់​ការ​សម្រេច​ចិត្ត​មិន​ចូលរោងការ​​របស់​នាង​ តើ​ព្រោះ​តែ​នាង​ស្អប់​មនុស្ស​ប្រុស​ខ្លាំង​មែនទេ? Sandara បាន​ឆ្លើយ​វិញ​ថា​៖ «មិន​មែន​ដូច្នេះ​ទេ​។ ខ្ញុំ​ចង់​នៅ​ម្នាក់​ឯង​ដោយ​សារ​តែ​មនុស្ស​ជា​ច្រើន​នៅជុំវិញ​ខ្លួន​ខ្ញុំ​ បរាជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍»។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច​​ខ្លាំង​នោះ​គឺ​សំនួរ​ដែល​ពិធីករ​បាន​សួរ​ថា​ តើ​មនុស្ស​ដែល​ស្និទ្ធស្នាល​នឹង​នាង​ជាង​គេ​គឺជា​នរណា? ស្រីស្អាត​រូប​នេះ​បាន​ចង្អុល​ទៅ​បុរស​ដែល​អង្គុយ​ក្បែរ​នាង​ហើយ​ប្រាប់​ថា​ បុរស​ដែល​អង្គុយ​នៅ​ទល់​មុខ​ខ្ញុំ​នេះ​ (​នាង​ចង្អុល​ទៅ​ទិស​ដែល​ពិធីករ​ Jae Hoon អង្គុយ)៕

ប្រភព៖ KpopstarZ

Share.