លទ្ធផលបញ្ចប់ការប្រកួតពូល A និង B៖

ពានរង្វាន់ FIFA World Cup អាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៣ នៅប្រទេសអាហ្សង់ទីន បានបញ្ចប់វគ្គជម្រុះប្រកួតទី៣ នៃពូល A និង B កាលពីរាត្រីថ្ងៃទី២៦ ខែឧសភា ដោយក្នុងនោះ អាហ្សង់ទីន, អាមេរិក, អេក្វាឌ័រ និង អ៊ូសបេគីស្ថាន កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ មុនគេ។

ខណ:ជើងខ្លាំង បារាំង ហាលអាវទៅផ្ទះមុនគេ ក្រោយឆ្លងកាត់ ២ប្រកួត ចាញ់ទាំង២ប្រកួត មានសូន្យពិន្ទុ៖
(បារាំង ១-២ កូរ៉េខាងត្បូង, បារាំង ១-២ ហ្គាំប៊ី)។ ដោយឡែកក្រុមជម្រើសជាតិ ហ្គាតេម៉ាឡា និង ហ្វីជី ក៏អស់ឱកាសទៅវគ្គ១៦ក្រុមចុងក្រោយដូចគ្នា។

តារាងចំណាត់ថ្នាក់ពូល A និង B៖

ពានរង្វាន់ FIFA World Cup U20 ឆ្នាំ២០២៣ ដែលប្រទេសអាហ្សង់ទីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមាន២៤ប្រទេសចូលរួម មកពី៦ទ្វីប ចែកជា៦ពូល បានចាប់ផ្តើមប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែឧសភា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

គួរដឹងថាពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៧ ដោយប្រទេសអាហ្សង់ទីន ឈ្នះពាននេះច្រើនជាងគេសរុប៦លើក (1979, 1995, 1997, 2001, 2005, 2007) និងប្រេស៊ីល បាន៥លើក ខណ:ម្ចាស់ជើង​ឯកឆ្នាំចាស់អ៊ុយក្រែន មិនមានវត្តមានឡើយ៕

Share.