សិល្បៈជាតិ៖ ខ្មែរមួយជីវិត ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជា Rapper មួយរូបនោះ បានងើបមកចេញ​បទ​ចម្រៀងថ្មីមួយបទនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា Leng Sovan Dara។

បទថ្មីនេះមានចំណងជើងថា «Struggle» ទទួលបានការចាប់អារម្មណ៍ និងចែករំលែកជាច្រើនពីអ្នកលេងបណ្ដាញ​សង្គម ដោយគ្រប់គ្នាផ្ដោតត្រចៀកស្ដាប់ការរ៉េបបែបលើកទឹកចិត្តដ៏មានអត្ថន័យខ្លឹមសារយ៉ាងមានឥទ្ធិពល​។​ ស្ទីលរ៉េបបែប Legendary របស់ ខ្មែរមួយជីវិត ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមនឹកដល់ Rapper ជើងចាស់ល្បីៗនៅក្នុងប្រទេសកម្ពុជាកាលពីជំនាន់ ២០០០ ស្ដើងដូចជា Dj ខេក និង Dj ស្ដី ជាដើម។

សូមជម្រាបថា បទថ្មី «Struggle» ត្រូវបានចេញផ្សាយតំណាលគ្នានឹងបទចម្រៀងសេសសល់ផ្សេងទៀតរបស់លោកពីក្នុងអាល់ប៊ុម Murder All Odd ដែលមានសរុបប្រមាណជាង១៦បទ។

គួររំលឹកដែរថា ខ្មែរមួយជីវិត (Khmer1Jivit) ចាប់ផ្ដើមស្ងប់ស្ងាត់បញ្ចេញបទចម្រៀងរបស់ខ្លួនតាំងពីអំឡុង ២០១៧ ដែលពេលនេះ លោកធ្លាប់ផ្ទុះសង្គ្រាម Disstrack គ្នាជាមួយនឹងលោក G-Devith ហើយក៏មានមហាជន និងមិត្តសិល្បៈជាច្រើនដែលមិនពេញចិត្តចំពោះពាក្យពេចន៍ដែលលោកបានមើលងាយចំៗ រួមទាំងបន្ទាបតម្លៃអ្នកសិល្បៈខ្លាំងតាមរយៈបទ «Look In My Eye»។

សូមទស្សនាវីដេអូ ៖

Share.