បាត់ដំបង÷ ប្តីប្រពន្ធមួយគូនាំកូនទៅដើរលេងក្បែរស្ទឹង ហើយរវល់ផឹកស៊ីសប្បាយប្រហែសមិនបានមើលថែបណ្តាលឲ្យកូនលង់ទឹកស្ទឹងស្លាប់អស់ពីរនាក់។ករណីក្មេងលង់ទឹកស្លាប់នេះបានបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចរោងលក់ដូរមួយកន្លែងឋិតក្នុងភូមិបរហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា÷ ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់មានឈ្មោះឆេង ស្រីម៉ី ភេទស្រីអាយុ០៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឆេង លីម៉េង ភេទប្រុស អាយុ០៥ឆ្នាំ រស់នៅក្នុងភូមិអូរតា ប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

តាមការលើកឡើងពីឈ្មោះខែម លេង អាយុ៣០ឆ្នាំ ត្រូវជាឳពុកជនរងគ្រោះបានបញ្ជាក់ថា÷ មុនពេលកើតហេតុខ្លួនជាមួយប្រពន្ធរួមជាមួយនឹងសាច់ញាតិមួយចំនួនទៀតបានទៅអង្គុយលេង និងផឹកស៊ីនៅក្នុងរោងលក់ដូរខាងលើ រហូតដល់ម៉ោងវិលត្រឡប់មកផ្ទះវិញក៏ដើររកកូនស្រាប់តែប្រទះឃើញកូនលង់ទឹកស្លាប់ទាំងពីរនាក់តែម្តងនៅក្នុងទីធ្លាទឹកស្ទឹងដែលមានជម្រៅ១ម៉ែត្រ៕

អត្ថបទ÷ ដំបងក្រញូង

Share.