សិល្បៈជាតិ​៖ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហ្វេន​របស់​កញ្ញា ពេជ្រវត្តីសារ៉ាវឌ្ឍី បាន​កត់​សម្គាល់​ឃើញ​ថា​ម្ចាស់​មកុដ​ឆ្នាំ​២០២២ នៃ​កម្មវិធី​ Miss Grand Cambodia ប្រហែល​ជា​ចង់​ប្រើ​ពាក្យ​ពេច​ន៍​ទាំង​នេះ​ផ្ញើ​ទៅ​កាន់​មនុស្ស​ដែល​នៅ​ឯនាយ​សមុទ្រ​។

«ស្ថិត​នៅ​កន្លែង​ជាមួយ​គ្នា​តែ​ប្រហែល​គ្មាន​និស្ស័យ​និង​អាច​បាន​ជួប​គ្នា​ ដូច​ព្រះច័ន្ទ​ហើយ​និង​ព្រះអាទិត្យ​» នេះ​គឺជា​ការ​លើក​ឡើង​របស់​ Pichy ដែល​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​របស់​កញ្ញាដៅ​ថា​អាច​នឹង​ចង់​និយាយ​ដល់​មិត្ត​រួម​ជំនាន់ Miss Grand International 2022 គឺ​កញ្ញា Engfa ​ម្ចាស់​មកុដ Miss Grand Thailand 2022 និង​ជា​លំដាប់​រង​ទី១​ Miss Grand International 2022 ដែល​ហ្វេន​មួយ​ភាគ​បាន​នាំ​គ្នា​ឡើង​កប៉ាល់​ចាប់​ផ្គូផ្គង​អ្នក​ទាំង​ពីរ​។

ការ​ដែល​អ្នក​គាំទ្រ​​យល់ដូច្នេះ​ព្រោះ​គេលើក​យក​អំណះអំណាង​ដែល​ Engfa បាន​បង្ហោះ​ Caption នៅ​លើ​បណ្ដាញ​សង្គម​ twitter ថា «ពួកឯងមើល​ព្រះអាទិត្យ​ តែយើង​មើល​ព្រះច័ន្ទ​ នៅម្នាក់​មួយ​ចំហៀង​ផែន​ដីតែនឹក​អ្នក​ដូច​មុន​»

ដោយ​ហ្វេន​បាន​លើក​ឡើង​នៅ​ខាង​ក្រោមការ​រៀបរាប់​របស់​ Pichy ថា៖ «ឆ្លើយ​ឆ្លង​ស្នេហ៍​គ្នា​ ម្នាក់​ twitter ម្នាក់ facebook អ្នក​ចេះដឹងគ្រួសារ​គេចង់​កើត​ឆ្កួត​ហើយ​»

«ក្បែរ​គ្នា​មិន​​បាន​ តែក៏​ទៅណា​ឆ្ងាយ​ពី​ ទំនាញ​ព្រះអាទិត្យ​នៅ​តែ​វិលជុំ​វិញ​ព្រះអាទិត្យ​ដដែល​ ច័ន្ទ ត្រូវការ​ពន្លឺ​ព្រះ​អាទិត្យ​។ គិត​ដល់​ណាទេ​តី ច័ន្ទ​ ក៏​ច័ន្ទ​ ទៅ​ ព្រះអាទិត្យ​ក៏​ឯកោដែរ អ្នក​ណា​ហ៊ាន​ក្បែរ​ អាលាយ​គេ​អ៊ីចឹង បើ​មនុស្ស​ងាយ​ជាង​ បើ​ស្រលាញ់​ក៏​ស្រលាញ់​ទៅ​ បើ​ស្រលាញ់​មិន​បាន ក៏​តាម​នឹង​ទៅ​។ (​ចង់​ឃើញ​មុខ​អ្នក​ម្ដង​មិន​​ដឹង​ថ្ងៃ​ណា​ទេ​ យ៉ាង​ណា​ក៏​យ៉ាង​នឹង​ទៅ​ បើ​មាន​និស្ស័យ​គង់​ជួប​ទេ កុំ​កើត​ទុក្ខ​ឃើញ​តាម​ទូរស័ព្ទ​ក៏​បាន​) ងាយៗ ន័យ​បែប​នេះ​»។

«ឱ! ព្រះះអាទិត្យ​និង​ព្រះច័ន្ទ​អើយ ហេតុអី​អ្នក​រះ​មផ្លាស់​វេន​គ្នា​ចឹង​ ឱ្យ​​ពួក​គេ​កំពុង​នឹក​គ្នា​ខ្លាំង​»

ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​យល់​ថា​ Caption នេះ​អាច​សំដៅ​ដលើ់ Isabella Menin ម្ចាស់​មកុដ​ Miss Grand International ដែល​ហ្វេន​មួយ​ភាគ​បាន​ឡើង​កប៉ាល់ (Ship) ផ្គូផ្គង​អ្នក​ទាំង​ពីរ​ដូច​គ្នា​ដោយ​គេ​បាន​លើក​ឡើង​៖ «Sunny London Miss Moon Cambodia so much» ព្រមទាំង​ភ្ជាប់​ Caption ដើមរបស់​ Isabella ដែល​បាន​សរសេរ​ថា​ «Good Morning Sunny London»។

Share.