សិល្បៈ​អន្តរជាតិ​៖ តារា​សម្ដែង​ហុង​កុង​ Benny Chan Ho-man ឬ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ស្គាល់​យ៉ាង​ថា​ជា​តួ​អង្គ​ស៊ុន​អ៊ូខុង ឆ្នាំ​១៩៩៨​ ក្រោយ​បាត់​មុខ​ពិភព​សិល្បៈ​៥​ឆ្នាំ​ លោក​បាន​សម្រេច​ចិត្ត​ត្រលប់​មក​វិញ​ ប៉ុន្តែ​លោក​កំពុង​តែ​រង​ព្យុះ​រិះគន់​យ៉ាង​ដំណំ​​ ពី​សំណាក់​អ្នក​ទស្សនា​ ក្រោយ​លោក​​​ចាប់​ដៃ​គូ​សម្ដែងជាមួយ​នឹង​តួ​ស្រី​ដែល​មាន​អាយុ​ប្អូន​ជិត​៣០​ឆ្នាំ​។

កាល​ពីពេល​ថ្មីៗ​នេះ​ តារា​សម្ដែង​ចាស់​វស្សា​ Benny Chan ត្រូវ​បាន​អ្នក​ទស្សនា​រិះគន់​​ ព្រោះតែ​រឿង​ភាគ​បុរាណ​ថ្មី​ដែល​លោក​ត្រលប់​មក​សម្ដែង​​ជា​តួ​ឯក​វិញ​។ ក្នុង​នោះ​បើ​តាម​ការ​វិភាគ​នៅ​ក្នុង​វែបសាយ​ Sohu របស់​ចិន​ ដោយ​ក្នុង​នោះ​គេ​មិន​បាន​រិះគន់​ទៅ​លើ​ទឹក​ដៃ​សម្ដែង​របស់​លោក​ប៉ុន្តែ​គេ​រិះគន់​ចំពោះ​តួ​អង្គ​ដែល​លោក​សម្ដែង​ដោយ​លោក​សម្ដែង​ជា​តួអង្គ​ស្ដេច​តួនអ៊ី តួ​អង្គម​ដ៏​ល្បី​ល្បាញ​ដែល​លោក​បាន​សម្ដែង​កាល​ពី​២៦​ឆ្នាំ​មុន​ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​វ័យ​លោក​កាន់​តែ​ជ្រេ​ដូច្នេះ​វា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពិបាក​នឹង​ចូលតួ​ ពិសេស​ពណ៌​ភាពយន្ត​ក៏​អន់​មិនសូវ​ជា​ស្អាត​ទៀត​។

ប្រជាប្រិយភាព​ពី​សំណាក់​អ្នក​គាំទ្រ​វិញ​តាម​រយៈ​តួ​អង្គ​ដែល​ខ្លួន​ធ្លាប់​សម្ដែង​ និង​មាន​ការ​ល្បីល្បាញ​មួយ​ ប៉ុន្តែ​លោក​បែរជា​រង​នូវ​ការ​រិះគន់​មិន​សំចៃ​មាត់​ទៅវិញ​ ជាពិសេស​នៅពេល​ដែល​លោក​ឈរ​ក្បែរ​ដៃ​គូ​សម្ដែង​ដែល​មាន​អាយុ​ប្អូន​រហូត​២៦ឆ្នាំ​ ធ្វើ​ឱ្យ​អ្នក​ទស្សនាលើក​ឡើង​ថា​ពួក​គេ​នឹង​ពិបាក​នឹង​ចូល​តួ​ណាស់​។

អ្នក​ទស្សនា​ថែម​ទាំង​លើក​ឡើង​ទៀត​ថា​ «Journey To the East» មិន​ត្រឹម​តែ​តួ​ដែល​មើល​ទៅ​មិន​សូវ​សមគ្នា​ ​ប៉ុណ្ណោះទេសូម្បី​តែ​សាច់​រឿង​ទាំង​មូល​ក៏​មើល​ទៅ​មិន​ល្អ​មើល​ និង​គួរ​ឱ្យ​ធុញ​ទ្រាន់​ថែម​ទៀត​ ជា​ពិសេស​គេ​ថែម​ទាំង​លើក​ពី​ឈុត​ដែល​តួ​ប្រុស​និង​ស្រី​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ហើយ​ថើប​គ្នា​ទៀត​ផង​។

ជាមួយ​នឹង​ការ​រិះគន់​បែប​នេះ​ធ្វើ​ឱ្យ​ភាពយន្ត​ថ្មី​ដែល​លោក​សម្ដែង​នេះ​ក្លាយ​ជា​ Project ដែល​គេ​អាច​និយាយ​បាន​ថា​ ភាពយន្ត​សំរាម​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា ​ប្រហែល​​ជាលើក​នេះ​គឺជា​ទី​បញ្ចប់​នៃ​អាជីព​សម្ដែង​របស់​លោក​ហើយ​មើល​ទៅ​៕

ប្រភព៖ Soha.vn

Share.