បើយោងតាមការបញ្ជាក់របស់ CPL បានឲ្យដឹងថានៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ ជំនួបរវាង ណាហ្គាវើលដ៍ ប៉ះ ភ្នំពេញក្រោន វេលាម៉ោង ៦:៣០ នាទីល្ងាច វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 នឹងធ្វើឡើងនៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-ជើងទី១ គិរីវង់ ០-៣ ភ្នំពេញក្រោន
-ជើងទី២ ភ្នំពេញក្រោន ៣-០ គិរីវង់។

-ជើងទី១ ណាហ្គាវើលដ៍ ១-០ វិសាខា
-ជើងទី២ វិសាខា ១-១ ណាហ្គាវើលដ៍។

ពានរង្វាន់​បាល់ទាត់ Cambodian League Cup ឆ្នាំ​២០២៣ មាន​ក្រុម​ចូលរួម​ចំនួន​ ១៤ក្រុម​ចូលរួម ដោយ​បែងចែក​ជា​២ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គួរដឹងថាម្ចាស់ជើងឯកពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ គឺបានទៅលើក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោយយកឈ្នះវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Smart RSN៕

Share.