សិល្បៈជាតិ៖ ស្វាមីម្ចាស់ហាង កណ្ណិកា សាទ្បន ឈ្មោះ សំ ករុណា បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៨ ខែឧសភា នេះ។ យ៉ាងណាមិញ គេបានដឹងថា លោក សំ ករុណា ត្រូវជាបងថ្លៃរបស់តារាចម្រៀងស្រី យ៉ុង ចាន់កណ្ណិកា ដែលជាស្វាមីរបស់ ចែគេន។

តាមការរៀបរាប់របស់អ្នកនាង យ៉ុង ចាន់កណ្ណិកា នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា បងថ្លៃរបស់អ្នកនាងបានជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលបើកបរម៉ូតូនៅលើដងផ្លូវ។

តាមប្រភពព័ត៌មានឱ្យដឹងថា លោក សំ ករុណា គឺជាមន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក បានមរណភាពវ័យប្រមាណ ៣៨ ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងភូមុស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរ លោក សាវីន ហ្វីលីព ក៏បានចូលរួមបង្ហោះដំណឹងនេះនៅលើបណ្ដាញសង្គមដោយរៀបរាប់ថា ៖ «សូមចូលរួមរំលែកទុក្ខជាមួយ ចែ គែន ម្ចាស់ហាង កណ្ណិកា សាទ្បន.. សូមស្វាមីប្អូនស្រីបានទៅកាន់ទីស្ងប់សុខ។ គួរស្ដាយប្អូនប្រុស សំ ករុណា ម្នាក់នេះណាស់ រួសរាយរាក់ទាក់ ជីវិតមិនទៀង! បេីតាមដឹងគឺគាត់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។ RIP Bro»។

សូមជម្រាប ដំណឹងនេះបានធ្វើឱ្យអ្នកកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រហាង កណ្ណិកា សាទ្បន មានសេចក្ដីរន្ធត់ចិត្តជាខ្លាំង ខណៈដំណឹងក្រៀមក្រំនេះហាក់ដូចជារហ័សពេក ពិបាកទទួលយកណាស់។ ដោយឡែក អ្នកលេងបណ្ដាញសង្គម រួមទាំងសាច់ញាតិរបស់លោក សំ ករុណា ក៏បានបួងសួងឱ្យវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភពផងដែរ៕

Share.