ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២៧.០៥.២០២៣ក្រោយពីកាត់ដំបូលចូលយកគ្រឿងអលង្ការពីតូប លក់នៅក្នុងផ្សាររកាកោង ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ន កូឡា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅសព្វថ្ងៃភូមិរកាកោង ឃុំ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ យូ សុផាន់ណារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខ របរកម្មករសំណង់ មានទីលំនៅសព្វថ្ងៃស្នាក់នៅ ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

១.ប្រាក់រៀលចំនួន ១.១៦០.០០០រៀល (មួយលាន ដប់ប្រាំមួយម៉ឺនរៀល)

២.ចិញ្ចៀនប្លាកទីនចំនួន ៦៣វង់

៣.ខ្សែ កប្លាកទីន ០១ខ្សែ

៤.កន្រ្តៃកាត់មាសចំនួន០២

យោងតាមរបាយការណ៍សមត្ថកិច្ចបង្ហាញថា  នៅថ្ងៃទី១៧.០៥.២០២៣ វេលាម៉ោង ២១:៣០នាទី ជនសង្ស័យបានចេញពីបន្ទប់ជួលរបស់ខ្លួនដោយយករណាអាដែក ០១ កន្ត្រៃកាត់ខោអាវ ០១ ឈើនីវបន្ទះប្រវែង ៨០សង់ទីម៉ែត្រ និងខ្សែជ័រនីឡុង ដើរទៅតូប លក់មាស និងប្លាកទីនរបស់ជនរងគ្រោះ នៅក្នុងផ្សាររកាកោង រួចឡើងលើ ដំបូលតូបយក កន្ត្រៃកាត់សង្ក័សីមួយប្រឡោះទំហំ៤០សង់ទីម៉ែត្រ បួនជ្រុង រួចយកខ្សែចងផ្ជិតវិញ ដោយសម្ភារៈរណា កន្ត្រៃខ្សែជ័រនីឡុងទុកនៅលើដំបូលតូបជនរងគ្រោះ ហើយជន សង្ស័យក៏ដើរមកបន្ទប់ជួលរបស់ខ្លួនវិញ។

រហូតដល់ថ្ងៃទី២៥.០៥.២០២៣ វេលាម៉ោង២២:២០នាទី ជនសង្ស័យបានដើរទៅ តូបលក់មាសរបស់ជនរងគ្រោះទៀត ហើយបានធ្វើសកម្មភាពឡើងដំបូលបើកសង្ក័សីដែល ខ្លួនបានកាត់ទុកនិងយកខ្សែនីឡុងទាញដែកជម្រឹងរួចលោតចូលទៅក្នុងតូបជនរងគ្រោះហើយយកកន្រ្តៃគាស់កិទូរដាក់គ្រឿងអលង្ការ បន្ទាប់មកជនសង្ស័យក៏បាន លួច យក ចិញ្ចៀនប្លាកទីនចំនួន៦៣វង់ ប្រាក់រៀលចំនួន១.១៦០.០០០រៀល (មួយលាន ដប់ប្រាំ មួយម៉ឺនរៀល) របស់ជនរងគ្រោះដែលទុកនៅក្នុងកិទូរនោះ ក្រោយពីធ្វើសកម្មភាព រួច ជនសង្ស័យក៏ដើរត្រឡប់មកបន្ទប់ជួលរបស់ខ្លួនវិញ ដោយបោះចោលកន្ត្រៃ រណា ទៅក្នុងទឹកទន្លេ ចំណែកគ្រឿងអលង្ការ និងប្រាក់របស់ជនរងគ្រោះយកមកលាក់ទុកក្នុង បន្ទប់ជួលរបស់ខ្លួន។

លុះព្រឹកឡើងថ្ងៃទី២៦.០៥.២០២៣ ជនរងគ្រោះទៅបើកតូបលក់ដូរឃើញ ស្នាមចោរ គាស់ទូរបាត់គ្រឿងអលង្ការ និងប្រាក់ក៏មករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តែម្តង។

     ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី ២៧.០៥.២០២៣ ទើបកំណត់មុខសញ្ញាបានហើយបាននាំខ្លួនជន សង្ស័យមកសាកសួរ តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួន ពិតជាបានលួច យក គ្រឿងអលង្ការ និងប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន។

ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូលនិងរៀបចំកសាងសំណុំរឿងចាត់ការបញ្ជូនបន្តទៅតុលាការតាមនីតិវិធី បើទោះជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងក្តី៕

អត្ថបទ៖តាខ្មៅ

Share.