សមត្ថកិច្ចស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបន្តឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែម ទៀតករណី​កាប់យកម៉ូតូនៅ ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៣នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងសំណុំរឿងនេះមានឈ្មោះយ៉ុម សុខជាតិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើនំបុ័ង មានទីលំនៅភូមិលើ ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សម្ភារដែលបានបាត់បង់គឺ ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កណ្តាល 1AQ-5156 (រកឃើញវិញ)។

ចំពោះជនសង្ស័យ មានគ្នាចំនួន ០៥នាក់ រួមមាន៖

១.ឈ្មោះ ផា បញ្ញាស្កាយ ហៅតាយ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ មានទីលំនៅភូមិអ្នកតាជ័យ ឃុំកោះគួងលិច ស្រុកកញ្ជៀច ខេត្តព្រៃវែង តេស្តទឹកនោម រកសារធាតុញៀន លទ្ធផល អវិជ្ជមាន និងត្រូវបានឃាត់ខ្លួនថ្ងៃទី២៧.០៥.២០២៣ វេលាម៉ោង ២៣:០០នាទី។

២.ឈ្មោះ គន់ សុខហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករផ្សាដែក មានទី លំនៅភូមិត្រពាំងជ្រៃ ឃុំអំពិលតាពក ស្រុកអូរាំឪ ខេត្តត្បូងឃ្មំ តេស្តទឹកនោមរក សារធាតុ ញៀន លទ្ធផល អវិជ្ជមាននិងឃាត់ខ្លួនថ្ងៃទី២៧.០៥.២០២៣ វេលាម៉ោង ២៣:០០នាទី ។

៣.ឈ្មោះ លាប ស៊ាហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទី លំនៅភូមិស្នាយកូវ ឃុំត្នោត  ស្រុកកញ្ជៀច ខេត្តព្រៃវែង តេស្តទឹកនោមរកសារធាតុញៀន លទ្ធផល អវិជ្ជមាននិង ឃាត់ខ្លួនថ្ងៃទី ២៧.០៥.២០២៣ វេលាម៉ោង ២៣:០០នាទី។

៤.ឈ្មោះ គិន បញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង-តេស្តទឹកនោមរកសារធាតុញៀនបង្ហាញ លទ្ធផល អវិជ្ជមាននិងត្រូវបានឃាត់ខ្លួនថ្ងៃទី២៨.០៦.២០២៣ វេលាម៉ោង១៧:០០នាទី។៥.ឈ្មោះ សូត្រ ចាន់ ហៅ ឃីម សុខចាន់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្រ្ជៀច តេស្តទឹកនោមរកសារធាតុញៀន លទ្ធផល អវិជ្ជមានឃាត់ខ្លួនថ្ងៃទី២៨.០៦.២០២៣ វេលាម៉ោង១៧:០០នាទី។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានមានម៉ូតូចំនួន៤គ្រឿងរួមមាន៖ ១.ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AQ-5156 (របស់ជនរងគ្រោះ)។២.ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានផ្លាកលេខ (របស់ជនសង្ស័យ)។៣.ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1JI-3038។៤.ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1JR-4908។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបង្ហាញថា មុនពេលកើតហេតុជនរងគ្រោះមានគ្នា ០៣នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AQ-5156 ចេញ ពីហាងនំបុ័ងនៅស្រុកមុខកំពូល ឆ្លង មកស្រុក ខ្សាច់កណ្តាល ទៅផឹកស្រាក្រឡុងនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ដល់ម៉ោង ២០:០០នាទី ឈប់ផឹកនាំគ្នាជិះម៉ូតូទៅ ស្រុកមុខកំពូលវិញ។ ពេលជិះដល់ចំណុចស្ពានព្រែករូង ស្រាប់ តែជនសង្ស័យមានគ្នា០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ០២គ្រឿង និង ពណ៌ ឈាមជ្រូក ០១គ្រឿង បានជិះចេញពីស្រុកកញ្ជៀច ខេត្តព្រៃវែង ដល់ស្ពានព្រះគន្លងបានជិះតាមជនរងគ្រោះ មកដល់ស្ពានព្រែករូងជនសង្ស័យ បាន យកកាំបិតបុ័ងតោកាប់ជនរងគ្រោះតែមិនត្រូវក៏ដួលម៉ូតូ ជនសង្ស័យឈ្មោះ ហួរ លើក ម៉ូតូជនរងគ្រោះជិះគេចខ្លួន បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍ រកាជន្លឹង សន្លុង វិហារសួគ៌ និងប៉ុស្តិ៍ព្រែកអំពិល ព្រែកលួង ស្វាយជ្រំ ក្រុងអរិយក្សត្រ ពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ និងម៉ូតូជាវត្ថុតាងចំនួន ០២គ្រឿង។

នៅថ្ងៃទី២៨.០៥.២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកសហការជាកម្លាំង  នគរបាល ព្រហ្មទណ្ឌកម្រិត ធ្ងន់ ខេត្តកណ្តាល ដឹកដោយលោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរង មានការសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកណ្តាល ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០២នាក់ បន្តទៀតនិង ម៉ូតូចំនួន ០២គ្រឿង នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បញ្ជូនមក អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.