ភ្នំពេញ ៖ យុវជនសិស្សសាលាម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូលឿនផ្លូវកោង ជ្រុលទៅបុកជាមួយរថយន្តFordបើកច្រាសទិស កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវស្វាយជួរ ស្ថិតនៅខាងក្រោយសាលាសង្កាត់ព្រែកលៀប ភូមិស្វាយជួរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ផល សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យទួលអំពិលចំការដូង មានទីលំនៅបុរីពិភពថ្មីចំការដូង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងដា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF-6654 ធ្វើដំណើរពីត្បូងទៅជើង ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង ជិះលឿនផង ដល់ចំណុចផ្លូវកោង ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកFord ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-1392 ជារថយន្តដឹកអ្នកសំណើរ កំពុងបើកច្រាសទិសគ្នា រុញខ្ទាតទៅចិញ្ចើម ស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុសែនជ័យ

Share.