យ៉ាងហោចណាស់មានជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងគ្រឿងញៀនជាង២៤៦ គីឡូក្រោមត្រូវបានរឹបអូសក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញថ្មីៗនេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ១០ នាទី សមត្ថកិច្ចជំនាញ(ក១)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អុិន សុង និងលោក វរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក សេង ពុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាដោយ បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។

គោលដៅទី១ ផ្ទះលេខ ១៩៩A ផ្លូវ២៧១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាង និងសំភារៈចាប់យក៖

•  ក្រាមពណ៌សថ្លា ចំនួន ១ កញ្ចប់ធំ សង្ស័យជាគ្រឿងញៀន

•  ម្សៅកញ្ចប់ ចំនួន ៩៣ កញ្ចប់ សង្ស័យជាគ្រឿងញៀន

•  ម្សៅពណ៌សចំនួន ៤ កញ្ចប់តូច និងពណ៌ខៀវចំនួន ១ កញ្ចប់តូច

•  ជញ្ជីងថ្លឹងចំនួន ១ គ្រឿង

•  ម៉ូតូចំនួន ១ គ្រឿង

•  ថង់វេចខ្ចប់មួយចំនួន។

គោលដៅទី២ ស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ។

វត្ថុតាង និងសំភារៈចាប់យក៖

•  ដុំកញ្ចប់ពណ៌លឿងរូបប៉ាន់តែសញ្ញាផ្កាយប្រាំ ចំនួន ៥ ដុំធំ

•  រថយន្តចំនួន ១ គ្រឿង។

គោលដៅទី៣ វីឡាកូនកាត់ បុរីធូលន ផ្ទះលេខ FZ-11 ផ្លូវលេខ៨ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 វត្ថុតាង និងសំភារៈចាប់យក៖

•  សំបកកញ្ចប់(រូបតែ)ចំនួន ១៨ សំបក

គោលដៅទី៤ ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង២០នាទី  នៅផ្ទះលេខ១៦៣ ផ្លូវលេខ១៣ បុរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផលឆែកឆេរ :           

* ចាប់យកវត្ថុតាង :

-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) 201 ដុំ ស្មើទម្ងន់ 200 kg 397 g

-គ្រឿងញៀនប្រភេទកេតាមីន(KETMINE) 40 ដុំ ស្មើទម្ងន់ 39 kg 616 g

 សរុបលទ្ធផល ៖

ក- ឃាត់ខ្លួនជនសង្ស័យ៖  ៣នាក់ : 

       ១.ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ 

       ២.ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ

      ៣.ឈ្មោះ យ័ន គុយហេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ(មេខ្លោង )

ខ- ចាប់យកវត្ថុតាង :

–  មេតំហ្វេតាមីន(ICE) ទម្ងន់ 205 kg 407 g

–  កេតាមីន(KETMINE) ទម្ងន់ 40 kg 281.04 g

–  មេតំហ្វេតាមីន(ម្សៅចំរុះពណ៍) ទម្ងន់ 822.40 g

–  សរុបរួមទម្ងន់ 246 kg 510.44 g

– រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង ទូរស័ព្ទ ២គ្រឿង គណនីធនាគារ ៨គណនី  ។

ក្រោយចាប់ខ្លួន ជនសង្ស័យ ព្រមទាំងវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ចតុមុខ

Share.