សិល្បៈជាតិ៖ ថ្មីៗនេះ តារាស្រី សេង សុខឃីម បានបង្ហោះ Caption បែបឌឺដងផ្លែផ្កា ដោយមានភ្ជាប់រូបភាពយ៉ាងស្និទស្នាលជាមួយអ្នកនាង ផន សុផារី រហូតធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានចម្ងល់ថា តើពាក្យសម្ដីទាំងអស់នេះ សុខឃីម ចង់ថាឱ្យអ្នកនាង សុផារី មែនទេ? ឬយ៉ាងណា?

អតីតគូស្នេហ៍របស់នាយ ចឺម រូបនេះបានបង្ហោះយ៉ាងដូច្នោះ៖

បើរាប់អានខ្ញុំសំលឹងឃើញផលប្រយោជន៍ពីខ្ញុំសូមកុំរាប់អី ព្រោះខ្ញុំរាប់អានស្មោះណាស់ មិនរាប់លុយជាធំហើយ ក៏មិនដែលយករឿងខ្លួនឯងទៅអំពល់ទុក្ខអោយអ្នកណាមកពិបាកដោយសារ​ខ្ញុំទេ អ្នកណាក៏មានផលលំបាកដែរ តែមនុស្សដែលមានគោលជំហរ និងភាពរឹងមាំច្បាស់លាស់ គឺ មិនយករឿងខ្លួនឯងទៅធ្វើជាបន្ទុកឬដាក់សម្ពាធអ្នកណាទេ ហើយខ្ញុំក៏មិនបានអូសទាញអ្នកណាមកបំពេញផលចំណេញលើកិច្ចការរបស់ខ្ញុំដែរ អ្វីៗជាការសម្រេចចិត្តដ៏ច្បាស់លាស់របស់ខ្លួនឯង ។

Seng Sokhim

យ៉ាងណាមិញ គ្មានការបញ្ជាក់ច្បាស់ថា អ្នកនាង សេង សុខឃីម បង្ហោះសារនេះសំដៅទៅលើបុគ្គលណាឱ្យច្បាស់នោះទេ ឬគ្រាន់តែជាការបង្ហោះបែបដាស់តឿនអ្នកគាំទ្រក៏មិនច្បាស់ដែរ។ ប៉ុន្តែចំពោះករណីនេះ មានតែអ្នកនាង សេង សុឃីម និងអ្នកនាង ផន សុផារី ប៉ុណ្ណោះដែលអាចបកស្រាយរឿងនេះបាន។ សារព័ត៌មានត្រយងកំពុងសុំការបំភ្លឺពីភាគីទាំងពីរនាព្រឹកនេះ៕

Share.