សិល្បៈ​អន្តរជាតិ​៖ វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ twitter ថត​ជាប់​តារា​ចម្រៀង​រូប​ស្រស់​ Selena Gomez កំពុង​ខឹង​​ច្រឡោត​តោត​តូង​ដាក់​សន្តិសុខ​ កាល​ពីថ្ងៃ​សុក្រ​ ​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​។

តារា​សម្ដែង​-តារា​ចម្រៀង​ Selena បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ Renaisssance Tour របស់​កំពូល​តារា​ចម្រៀង​ Beyoncé ​នៅ​ក្រុង​ប៉ារីស​ ប្រទេស​ ហើយ​នៅពេល​ដែល​នាង​កំពុង​តែ​ដើរ​ចូល​នោះ​តារា​ល្បី​រូប​នេះ​ស្រាប់​តែ​ឈប់​ហើយ​ស្រែក​ឱ្យ​បុរស​សន្ដិសុខ​ម្នាក់​។

នៅ​ក្នុង​វីដេអូ​មួយ​ដែល​ហ្វេន​បាន​បង្ហោះ​ចែក​រំលែក​នៅ​លើ​ Twitter គេ​មើល​ឃើញ​ថា​បុរស​ជា​សន្តិសុខ​បាន​ចង្អុល​ទៅ​ទិស​ផ្សេង​ខណៈ​ដែល​តារា​សម្ដែង​ពី​ភាពយន្ត​ «Wizards of Waverly Place» បញ្ចេញ​​អាការៈ​ខឹង​សម្បារ​ខ្លាំង​​ចំពោះ​បុរស​រូប​នោះ​។

សារព័ត៌មាន​បរទេស​បាន​ទាក់ទង​ទៅ​អ្នក​តំណាង​របស់​ Selena ដើម្បី​សុំ​ការ​បកស្រាយ​ចំពោះ​ដែល​មាន​ការ​ផ្សព្វផ្សាយ​ថា​ Selena បាន​ស្រែក​គំហក​ច្រឡោត​ដាក់​សន្តិសុខ​ការពារ​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ Renaissance របស់​ Beyonce ខណៈ​ដែល​មាន​អ្នក​ខ្លះ​យល់​ថា​បុរស​រូប​នោះ​ប្រហែល​ជា​ស្ថិត​ក្នុង​ក្រុម​ការពារ​របស់​ Selena ផ្ទាល់​ ព្រោះ​មាន​អ្នក​អះអាង​ថា​ធ្លាប់​បាន​ឃើញ​លោក​ដើរ​តាម​តារា​ល្បី​រូប​នេះ​នៅ​ក្នុង​វីដេអូ​ជា​ច្រើន​ដង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​នានា​។

ងាក​មក​អ្នក​គាំទ្រ​របស់​ Selena បាន​ចេញ​មក​បកស្រាយ​ជំនួស​តារា​ដែល​ខ្លួន​ពេញ​ចិត្ត​ថា​ការ​ដែល​តារា​រូប​នេះ​ស្រែក​នោះ​គឺ​ដោយ​សារ​តែ​សន្ថិសុខ​បាន​ប្រើ​អាកប្បកិរិយា​មិន​ល្អដាក់​​អ្នក​គាំទ្រ​របស់​នាង​ ដែល​ក្រោក​ឈរ​ស្វាគមន៍​ពេល​នាង​មក​ដល់​កន្លែង​ប្រគំ​តន្ត្រី ទើប​នាង​ខឹង​ច្រឡោត​ជួស​​អ្នក​គាំទ្រ​របស់​នាង​។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ថា​តារា​វ័យ​៣០​ឆ្នាំ​ខឹង​ដែល​នាង​មក​កាន់​កន្លែង​ប្រគំ​តន្ត្រី​យឺត​ពេល​។

Selena Gomez គឺជា​តារា​សម្ដែង​-តារា​ចម្រៀង​ A-List លំដាប់​ជួប​មុខ​ដែល​ចូលរួម​សម្ដែង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ Beyoncé ដែល​ចាប់​ផ្ដើម​ចាប់​ពីថ្ងៃ​ទី​១០ ​ខែ​ឧសភា រួម​នឹង​តារា​ផ្សេងៗ​ទៀត​ដូច​ជា​៖ «Natalie Portman, Kris Jenner and Lenny Kravitz និង​កូន​ស្រី​របស់ Queen B ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ​ Blue Ivy ផង​ដែរ»

ប្រភព៖​ msn

Share.