លទ្ធផលនៃការចាប់ពូលពានរង្វាន់យុវជនតំបន់អាស៊ាន AFF U23 Championship 2023 នៅប្រទេសថៃបានចេញជាផ្លូវការហើយ ដោយក្រុមយុវជនអាយុក្រោម ២៣ ឆ្នាំ កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ថៃ ព្រុយណេ និង មីយ៉ាន់ម៉ា។
ខណ:ការប្រកួត AFF U23 Championship 2023 នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ។
សម្រាប់ឆ្នាំ ២០២២ កន្លងទៅ ក្រុមជម្រើសជាតិ U23 វៀតណាម បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U-23 Championship ក្រោយយកឈ្នះលើក្រុមថៃ នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១ទល់០ លើទីលានពហុកីឡដ្ឋានជាតិមរតតេជោ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
សម្រាប់លទ្ធផលនៃការប្រកួត2022 AFF U-23 Championshipមាន៖
ជើងឯក៖ វៀតណាម
ជើងឯករង៖ថៃ
លេខ៣ស្ទួន៖ ឡាវ និងទីម័រខាងកើត
អ្នកចាទីល្អប្រចាំព្រឹត្តិការណ៍៖ ហ៊ុល គឹមហ៊ុយ របស់កម្ពុជា
កីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍៖ Bounphachan Bounkong របស់ឡាវ
ម្ចាស់ស្បែកជើងមាស៖ Teerasak Poeiphimai របស់ថៃ (រកបាន៣គ្រាប់)៕
ខាងក្រោមនេះគឺជារូបរាងនៃ AFF U23 Championship 2023៖