នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ រដ្ឋាបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសស្តីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍កាប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡាជាតិមរតកតេជោ។

សូមជម្រាបថា បន្ទាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមពិធីបើកជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡាជាតិមរតកតេជោ ពោលគឺនៅសល់តែ៥ថ្ងៃទៀតតែប៉ុណ្ណោះ៕

Share.