កាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្លិបបាល់ទាត់តោខៀវ Chelsea ដែលមានលោក Todd Boehly ជនជាតិអាមេរិក ជាប្រធានក្លិប បានប្រកាសតែងតាំង Mauricio Pochettino ជាគ្រូបង្គោលថ្មី ខណ:កិច្ចសន្យារហូតដល់ឆ្នាំ ២០២៦។

លោក Mauricio Pochettino ជនជាតិអាហ្សង់ទីន មានវ័យ៥១ឆ្នាំ ធ្លាប់ដឹកនាំក្រុមដូចជា៖
២០០៩–២០១២ Espanyol
២០១៣–២០១៤ Southampton
២០១៤–២០១៩ Tottenham Hotspur
២០២១–២០២២ Paris Saint-Germain។

នៅក្នុងរដូវកាល ២០២២-២៣ ក្រុមបាល់ទាត់ Chelsea បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក Thomas Tuchel និង Graham Potter មុនតែងតាំងលោក Frank Lampard ជាគ្រូបណ្តោះអាសន្ន។​​ ខណ:បញ្ចប់ចំណាត់ថ្នាក់លេខ១២ ជាមួយ ៤៤ពិន្ទុ នៅក្របខណ្ឌ Premier League។

គួរដឹងផងដែរក្លិបតោខៀវ Chelsea ដែលមានលោក Todd Boehly ជាម្ចាស់ក្លិបបានចំណាយទឹកប្រាក់ប្រមាណ ៥៧១.៨៩ លានផោន ច្រើនជាងគេនៅក្នុងលីគអង់គ្លេស Premier League 2022-23 នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ-រដូវរងា។

ទីផ្សាររដូវក្តៅ៖
– Raheem Sterling ផ្ទេរពី Manchester City ក្នុងតម្លៃ ៥០លានផោន
– Kalidou Koulibaly ផ្ទេរពី Napoli ក្នុងតម្លៃ ៣៣លានផោន
– Marc Cucurella ផ្ទេរពី Brighton ក្នុងតម្លៃ ៦០លានផោន
– Cesare Casadei ផ្ទេរ​ពី Inter Milan ក្នុង​តម្លៃ​១២​លាន​ផោន
– Carney Chukwuemeka ផ្ទេរពី Aston Villa ក្នុងតម្លៃ ២០លានផោន
– Denis Zakaria ផ្ទេរពី Juventus ក្នុងតម្លៃ ៤.១លានផោន
– Wesley Fofana ផ្ទេរពី Leicester City ក្នុងតម្លៃ ៧០លានផោន

ទីផ្សាររដូវរងា៖
– Noni Madueke ផ្ទេរពី PSV ក្នុងតម្លៃ ២៩លានផោន
– Mykhailo Mudryk ផ្ទេរពី Shakhtar Donetsk ក្នុងតម្លៃ ៨៨លានផោន
– David Datro Fofana ផ្ទេរពី Molde FK ក្នុងតម្លៃ ១០លានផោន
– Andrey Santos ផ្ទេរពី Vasco da Gama ក្នុងតម្លៃ ១៨លានផោន
– Benoit Badiashile ផ្ទេរពី Monaco ក្នុងតម្លៃ ៣៥លានផោន
– Malo Gusto ផ្ទេរពី Lyon ក្នុងតម្លៃ ២៦.៣លានផោន
– Joao Felix ផ្ទេរពី AT-Madrid ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងតម្លៃ ៩.៦៩លានផោន
– Enzo Fernandez ផ្ទេរពី Benfica ក្នុងតម្លៃ ១០៦.៨លានផោន៕

Share.