ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ខណៈ​លោក អ៊ីវ ទីណា គឺជាអាជ្ញាកណ្តាលដែលចាយកាតច្រើនជាងគេ គិតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ពោលគឺលោកបានចាយកាតសរុបចំនួន២២ ក្នុងចំណោមការ​កាត់​សេចក្តី​​៧ប្រកួត​។

ខាងក្រោមនេះគឺជាបញ្ជឺឈ្នោះអាជ្ញាកណ្តាលដែលបានកាត់សេចក្តីពានរង្វាន់ Cambodain league Cup ឆ្នាំ២០២៣ កន្លងមក៖
១. លោក អ៊ីវ ទីណា កាត់សេចក្តីបាន ៧ប្រកួត ចាយកាតសរុប ២៣សន្លឹក
២. លោក ឃិន ឧសីហា កាត់សេចក្តីបាន ៧ប្រកួត ចាយកាតសរុប ២២សន្លឹក (ក្រហម១)
៣. លោក ហ៊ោ ប៊ុនថង កាត់សេចក្តីបាន ៤ប្រកួត ចាយកាតសរុប ២០សន្លឹក (ក្រហម១)
៤. លោក ថន ថាវ័ន្ត​ កាត់សេចក្តីបាន ៥ប្រកួត ចាយកាតសរុប ១៧សន្លឹក (ក្រហម២)
៥. លោក ជី សាមឌី កាត់សេចក្តីបាន ៤ប្រកួត ចាយកាតសរុប ១៦សន្លឹក (ក្រហម៣)
៦. លោក សារី ថាណាក់ កាត់សេចក្តីបាន ៤ប្រកួត ចាយកាតសរុប ១៥សន្លឹក
៧. លោក ភាវ ភា កាត់សេចក្តីបាន ២ប្រកួត ចាយកាតសរុប ១២សន្លឹក (ក្រហម១)
៨. លោក ជួប ពិសាល កាត់សេចក្តីបាន ៥ប្រកួត ចាយកាតសរុប ៨សន្លឹក
៩. លោក ឃួន វិរៈ កាត់សេចក្តីបាន ៣ប្រកួត ចាយកាតសរុប ៧សន្លឹក (ក្រហម១)
១០. លោក ស៊ុំ វីយូរ៉ា កាត់សេចក្តីបាន ១ប្រកួត ចាយកាតសរុប ៧សន្លឹក
១១. លោក ហាក់ ដា កាត់សេចក្តីបាន ២ប្រកួត ចាយកាតសរុប ៧សន្លឹក
១២. លោក ប្រឹង​ ម៉េងហ័​រ កាត់សេចក្តី ១ប្រកួត ចាយកាតសរុប ៥សន្លឹក (ក្រហម២)
១៣. លោក ឆន បញ្ញា កាត់សេចក្តី ២ប្រកួត ចាយកាតសរុប ២សន្កឹក
១៤. លោក​ យាន ប៊ុនថន កាត់សេចក្តី ១ប្រកួត គ្មានកាតសូម្បី ១សន្លឹក។

ដូចនេះកាតដែលបានចេញពីខោបៅពីសំណាក់លោកអាជ្ញាកណ្តាលទាំង ១២រូប សរុបទាំងអស់ចំនួន១៦១ កាតក្នុងនោះកាតលឿង១៥០សន្លឹក និងក្រហម១១សន្លឹក ក្នុងចំណោមការប្រកួតសរុប៤៦ប្រកួត។

សូមបញ្ជាក់ថា​ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវៀងក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន គឺនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 នឹងធ្វើឡើងនៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

អត្ថបទពាក់ព័ន្ធ៖ វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 នឹងធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់

ពានរង្វាន់​បាល់ទាត់ Cambodian League Cup ឆ្នាំ​២០២៣ មាន​ក្រុម​ចូលរួម​ចំនួន​ ១៤ក្រុម​ចូលរួម ដោយ​បែងចែក​ជា​២ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គួរដឹងថាម្ចាស់ជើងឯកពានរង្វាន់ Cambodian League Cup ឆ្នាំ២០២២ គឺបានទៅលើក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោយយកឈ្នះវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Smart RSN៕

Share.